គន្លឹះ​ក្នុងការ​ការពារ​កុំព្យូទ័រ​របស់​អ្នក​ពី​ហេ​គ​ឃ័​រ និង​មេរោគ malware

0

ប្រព័ន្ធ​សុវត្ថិភាព​គ្រប់​ឧបករណ៍ប្រើប្រាស់ ជា​កត្តាចាំបាច់​ដែល​អ្នក​រាល់គ្នា​ត្រូវ​ខ្វាយខ្វល់​ជាប្រចាំ ដើម្បី​បញ្ចៀស​ការវាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ឈានដល់​ការបាត់បង់​ទិន្នន័យ​ឬ​ទង្វើ​គំរាមកំហែង​បែបណា​មួយ។ នេះ​គឺជា​គន្លឹះ​ក្នុងការ​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​អ្នក​កុំអោយ​ឆ្លង​មេរោគ malware ។

១.ដំឡើង​និង Update កម្មវិធី​សម្លាប់​មេរោគ

ដើម្បី​ទប់ស្កាត់ Malware កុំ​ឲ្យ​ឆ្លង​ចូល​កុំព្យូទ័រ អ្នកប្រើប្រាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការដំឡើង​កម្មវិធី Anti-virus ប្រភេទ​ណាមួយ ប៉ុន្តែ Microsoft បានផ្តល់​ជម្រើស​ឥតគិតថ្លៃ Windows Defender Secutiry។ យ៉ាងណាមិញ​អ្នកប្រើប្រាស់​ក៏ត្រូវ​ធ្វើការ Update ជាប្រចាំ ដើម្បី​ទទួល​ការបន្ថែម​មុខងារ​ថ្មី​និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​កាន់តែ​ខ្ពស់​ពី​សំណាក់ Developers។

២.Update ជំនាន់ Windows ជាប្រចាំ

Hacker រមែង​រុករក​មធ្យោបាយ​ថ្មី ក្នុងការ​បំបែក​ចន្លោះប្រហោង​សុវត្ថិភាព​នៃ​ប្រព័ន្ធ Windows ជា​មូល​ហេតុដែល Microsoft ព្យាយាម​ទប់ស្កាត់​តាម​ការបញ្ចេញ​ជំនាន់ Update តូចៗរៀងរាល់ថ្ងៃ​អង្គា​រ៍ ក៏ដូចជា​ការ Update ធំ​រៀងរាល់​មួយ​ឬ​ពីរដង​ក្នុង​មួយឆ្នាំ។ ចុច​ស្វែងរក Windows Update ត្រង់​ទីតាំង Start Menu និង​បើក Check for updates ដើម្បី​ដំឡើង​ជំនាន់​ថ្មី។

៣.បើកមុខ​ងារ Windows Firewall

មុខងារ​ស្រាប់​មកពី​នាយ Firewall អាច​ការពារ PC របស់​អ្នក​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​បើក​ដំណើរការ​សូម​ចូលទៅ​កាន់ Windows Firewall ហើយ​បើក Turn On ប្រសិន​ឃើញ​ពណ៌​បៃតង​មានន័យថា​ដំណើរការ​ធម្មតា។

៤.ប្រើប្រាស់ Browser ជំនាន់​ចុងក្រោយបង្អស់

កុំថាឡើយ Browser ក៏មាន​ផ្ទុក Bugs ដូចគ្នា ចំណុច​នេះហើយ​អ្នក​ត្រូវ​ជ្រើសរើស​កម្មវិធី​ដែល​គួរ​ឲ្យ​ទុកចិត្ត អាច​ថា Google Chrome ឬ Firefox ប៉ុន្តែ​កុំ​ភ្លេច​ស្វែងរក​ជំនាន់​ចុងក្រោយ ព្រោះ​ក៏មាន​មុខងារ​ការពារ​សុវត្ថិភាព​ខ្ពស់​ផងដែរ ឬ​បើក​មុខងារ Automatically Update កាន់តែ​ប្រសើរ។

៥.កុំ​ធ្លាក់​ក្នុង​ល្បិចកល​ឲ្យ​វាយ​បញ្ចូល Email

ការ​សួរ​ឲ្យ​អ្នក​វាយ​បញ្ចូល Login គណនី Email ចូលទៅ​កាន់​គេហទំព័រ​ណាមួយ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​សុទ្ធសឹងតែ​ជា​ល្បិចកល​បោក​បញ្ឆោត​របស់ Hacker។ ចំណុច​នេះ Website ដែល​មិន​ប្រាកដប្រជា​មួយចំនួន ក៏​នឹងត្រូវ​ចាប់បាន​ពី Browser ភ្លាមៗ ប្រសិន​ណា​ជា​ប្រភេទ Spam Link ជាហេតុ​ដែល​អ្នក​ត្រូវអនុវត្ត​ចំណុច​ទី​បួន​ឲ្យ​បាន​ដិតដល់។

៦.ប្រើប្រាស់ Windows Malicious Software Removal Tool

ក្រៅពី Windows Defender អ្នក​ក៏មាន​ជម្រើស​សាមញ្ញ​មួយទៀត​ឲ្យ​ឈ្មោះ  Malicious Software Removal Tool  របស់​ក្រុមហ៊ុន Microsoft ដូចគ្នា។ ជា​កម្មវិធី​ដែល​ត្រួតពិនិត្យ​និង​ចាប់បានភ្លាមៗនូវ​ប្រភេទ Malware មួយចំនួន ពោលគឺ​ងាយស្រួល​ប្រើ ប៉ុន្តែ​មិនបាន​ពេញលេញ​ដូច​កម្មវិធី Anti-virus ធំៗឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here