អាមេរិក និងចិន គ្រោង​ពិភាក្សាគ្នា​អំពី​ការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ ជុំវិញ TikTok និង WeChat

0

ក្រុមមន្ត្រី​ចរចា​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន គ្រោង​ពិភាក្សាគ្នា​អំពី​ការអនុវត្ត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ (Phase One) នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​ភាគី​ចិន​ទំនងជា​នឹង​លើកយក​បញ្ហា​ជុំវិញ TikTok ព្រមទាំង WeChat មក​ពិភាក្សា។

ការទិញ​ផលិតផល​កសិកម្ម និង​អត្រា​ប្តូរប្រាក់​រវាង​លុយ​ដុល្លារ និង​លុយ​យ័ន ក៏​ទំនងជា​នឹង​ស្ថិតក្រោម​បណ្តា​ប្រធានបទ​ជាច្រើន ដែល​ត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ដែល​ប្រហែលជា​អាច​រៀបចំឡើង ឆាប់​បំផុត​នៅក្នុង​សប្តាហ៍​នេះ​តែម្តង ប៉ុន្តែ​កាលបរិច្ឆេទ​ជាក់លាក់ មិនទាន់​ត្រូវបាន​សម្រេច ជា​ចុងក្រោយ​នៅឡើយ​ទេ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានចេញ​បំរាម​លើ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ នៅក្នុង​ទឹកដី​អាមេរិក ជាមួយ​ក្រុមហ៊ុនមេ​រប​ស់កម្ម​វិធី​ចិន WeChat និង Tiktok។

ចំណែក​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន លោក ឡា​រី ឃូ​ក​ឡូ​វ (Larry Kudlow) បាន​និយាយថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក-ចិន នៅតែ​ស្ថិតក្នុង​សភាព​ល្អ​ដដែល ទោះបី​មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​ទាំងពីរ​មាន​បញ្ហា​តានតឹង​ជាមួយគ្នា ជុំវិញ​បញ្ហា​ជាច្រើន​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here