Citrix ព្រមាន​ថា ហេ​គ​ឃ័​រ​អាចធ្វើ​ការកេងប្រវ័ញ្ច​តាមរយៈ​នូវ​ចន្លោះប្រហោង​នៅលើ Patch ថ្មី

0

Citrix ទើបតែ​បញ្ចេញ​នូវ​ការ​អាប់​ដេ​តទៅ​លើ​ចន្លោះប្រហោង​ជាច្រើន​នៅក្នុង  Citrix Endpoint Management (CEM)ដែល​សំដៅ​ទៅលើ XenMobile នេះ។ សម្រាប់​ចន្លោះប្រហោង​ជាច្រើន​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាចធ្វើ​កា​រ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​បណ្តាញ Citrix Endpoint Management (CEM) server ផងដែរ។

ចន្លោះប្រហោង​នេះ​គឺមាន CVE-2020-8208, CVE-2020-8209, CVE-2020-8210, CVE-2020-8211 និង CVE-2020-8212 ។ ចន្លោះប្រហោង​នេះ​គឺមាន​ការប៉ះពាល់​ទៅលើ version នៃ Software ដែល​ប្រើប្រាស់ និង​អាចធ្វើ​ការកេងប្រវ័ញ្ច​ទៅលើ configuration files និង encryption keys ថែមទៀត។ ខាងក្រោម​នេះ​គឺជា versions នៃ​Citrix Endpoint Management(CEM) ៖

XenMobile Server 10.12 before RP2

XenMobile Server 10.11 before RP4

XenMobile Server 10.10 before RP6

XenMobile Server before 10.9 RP5

XenMobile Server 10.12 before RP3

XenMobile Server 10.11 before RP6

XenMobile Server 10.10 before RP6

XenMobile Server before 10.9 RP5

Citrix និយាយថា សម្រាប់ cloud versionរបស់ XenMobile ត្រូវបាន Patch រួចរាល់​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here