ការ​ហេ​គ​ទៅលើ Zoom ៖ អ្នកស្រាវជ្រាវ​ជាច្រើន​រកឃើញ​នូវ​ចន្លោះប្រហោង​សុវត្ថិភាព​ជាច្រើន​នៅលើ Zoom

0

Zoom គឺជា​កម្មវិធី​ខ​ល​ដ៏​ពេញនិយម​ហើយ​វា​មានការ​កើនឡើង​ខ្លាំង​មែនទែន ហើយ​ពេលនេះ​វា​មាន​អ្នកប្រើប្រាស់​ច្រើនជាង ២០០ លាន​នាក់​ផងដែរ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ នេះ។ ដោយសារតែ​កម្មវិធី​នេះ​មានការ​ពេញនិយម​នោះ វា​ក៏​ក្លាយជា​គោលដៅ​សម្រាប់​ហេ​គ​ឃ័​រ​ផងដែរ។

អ្នកស្រាវជ្រាវ​សុវត្ថិភាព  Mazin Ahmed ដែល​បានបង្ហាញ​នូវ​លទ្ធផល​នៃ​ការរកឃើញ​របស់គាត់​នៅក្នុង DEFCON 2020 ក៏​បង្ហាញ​នូវ​ចន្លោះប្រហោង​ជាច្រើន​នៅក្នុង​កម្មវិធី Zoom ផងដែរ។ ចន្លោះប្រហោង​នេះ​ត្រូវបាន​ជួសជុល​ជាមួយនឹង  version 5.2.4 ។

លោក​Ahmed បាន​រកឃើញ​នូវ​ចន្លោះប្រហោង​ជាមួយនឹង Zoom Launcher សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ  Linux ដែល​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាច​ដំណើរការ​នូវ​កម្មវិធី  software ដែល​គ្មាន​ការអនុញ្ញាត​នៅក្នុង​វិធី​មួយ​ដែលជា​ការប្រតិបត្តិ “zoom” executable។ គាត់​ប្រើប្រាស់​នូវ​ចន្លោះប្រហោង​FullHunt.io នៅក្នុង Zoom នេះ។ Zoom បាន​បញ្ចេញ​នូវ​ការ​អាប់​ដេ​ត​នេះ​នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ នេះ​ជាមួយនឹង Zoom version 5.2.4 ដែល​ចន្លោះប្រហោង​នេះ​ត្រូវបាន​ជួសជុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here