ការ​ហេ​គ​ទ្រង់ទ្រាយ​ធំ Reddit ជាមួយនឹង​ការ​ការគាំទ្រ​ទៅលើ​សារ​របស់លោក Trump

0

Reddit បាន​រងគ្រោះ​ដោយសារតែ​ការ​ហេ​គ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ធ្វើអោយមាន​ការប៉ះពាល់រ​យៈ​ពេល ២៤ ម៉ោង ហើយ​អ្នក​វាយប្រហារ​ជាច្រើន​អាចធ្វើ​ការ​បង្ហោះ​នូវ​សារ​ជាច្រើន​ដែល​ទ្រទ្រង់​ទៅលើ​យុទ្ធនាការ​នៃ​ការបោះឆ្នោត​របស់លោក Donald Trump ។ អ្នកគ្រប់គ្រង​នៅលើ Reddit ជូនដំណឹង​អ្នកប្រើប្រាស់​ជាច្រើន​អោយប្រើ​ប្រាស់​នូវ​មុខងារ​ផ្ទៀងផ្ទាត់ ២ កត្តា (2FA) នៅលើ​គណនី​របស់​ពួកគេ និង​ផ្លាស់ប្តូរ​នូវ​លេខ​សម្ងាត់​របស់​ពួកគេ​ផងដែរ។

តាម​ការបញ្ជាក់​ចេញពី​គណនី​ជាច្រើន​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួក​ហេ​គ​ឃ័​រ​នោះ ពួកគេ​ក៏​ធ្វើការ​បង្ហោះ​អំពី​ការងាយស្រួល​ក្នុងការ​គ្រប់គ្រង​នៅលើ Reddit នេះ​ផងដែរ។ Reddit និយាយថា “យើង​បាន​ជូនដំណឹង​ផ្លូវការ​ថា គ្មាន​គណនី​ណាមួយ​ដែល​ត្រូវបាន​គ្រប់គ្រង​បាន​នោះទេ​បើ​ប្រើប្រាស់​នូវ​មុខងារ 2FA នោះ” Reddit ក៏​ជូនដំណឹង​ទៅកាន់​គណនី​ដែល​រង​ការប៉ះពាល់​ទាំងអស់​ដើម្បី​ជួយ​ពួកគេ​អោយទទួល​បាន​នូវ​គណនី​ត្រឡប់មកវិញ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here