អ្នកស្រាវជ្រាវ​ពីរ​នាក់​របស់​ក្រុមហ៊ុន Samsung Display ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចារកម្ម

0

អ្នកស្រាវជ្រាវ​ពីរ​នាក់​របស់​ក្រុមហ៊ុន Samsung Display រួមជាមួយ​ដៃគូ​ខាងក្រៅ​ម្នាក់ទៀត ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ព្រះរាជអាជ្ញា​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ចារកម្ម ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Samsung Display រង​ការខាតបង់​រាប់សិប​លាន​ដុល្លារ។

អត្តសញ្ញាណ​របស់​ជន​ជាប់ចោទ​ខាងលើ​មិនត្រូវ​បានបង្ហាញ​នោះទេ ប៉ុន្តែ​គេ​ដឹង​អ្នកស្រាវជ្រាវ​របស់ Samsung Display មាន​វ័យ ៤៦ឆ្នាំ និង ៣៧ឆ្នាំ។ ចំណែក​បុរស​ម្នាក់ទៀត​គឺជា​អ្នកចាត់ការ​នៃ​ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់ ដែល Samsung ធ្លាប់​សហការ​ជាមួយ​កាលពីមុន។

ការចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​គឺមាន​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​នៃ​ការផលិត​អេក្រង់ OLED របស់ Samsung ដែល​ប្រើប្រាស់​នូវ​វិធីសាស្ត្រ Inkjet Printing ដែល​គេ​បានចាត់ទុក​វា​ថា​ជា​អនាគត​នៃ​ការផលិត​អេក្រង់ OLED ដោយសារតែ​ចំណាយ​លើ​ការផលិត​តិចជាង​វិធីសាស្ត្រ WOLED ដែល​ក្រុមហ៊ុន​ភាគច្រើន​ប្រើប្រាស់​សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here