Apple ប្រាប់​របៀប​សន្សំ​ថាមពល​ថ្ម​ឲ្យ​បានយូរ និង​មិនឆាប់​ខូច

0

អ្នក​ប្រើ iPhone តែង​រអ៊ូ​ថា​ថាមពល​ថ្ម​ប្រើ​មិន​បានយូរ​ដូច​ទូរ​សព្ទផ្សេង។ ឆ្លើយតប​នឹង​បញ្ហា​នេះ Apple ផ្ទាល់​ក៏បាន​បង្ហោះ​លើ​វិ​ប​សាយ​ផ្លូវការ​ខ្លួន apple.com បង្ហាញ​តិច​និក​សន្សំ​ថ្ម iPhone ឲ្យ​បានយូរ និង​មិនឆាប់​ខូច៖

១. Update ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់​ចុងក្រោយបង្អស់

២. ជៀសវាង​ដាក់ iPhone នៅ​កន្លែង​ក្ដៅ​ដែលមាន​សីតុណ្ហភាព​លើសពី ៣៥ អង្សារ​សេ

៣. ដោះ​ស្រោម (case) ក្រាស់ៗចេញ រាល់ពេល​សាក​ថ្ម កុំ​ឲ្យ​ក្ដៅ​ខ្លាំង

៤. បើក (Enable) មុខងារ Low Power Mode (Settings>Battery>Low Power Mode)

៥. គួរប្រើ Wi-Fi បើសិន​ជាមាន ជាជាង 3G តាម​ស៊ីម ព្រោះ​វា​ស៊ី​ថ្ម​លឿន និង​ក្ដៅ

៦. បិទ Background App Refresh (Settings>General>Background App Refresh

៧. បិទ Location Services (Settings>Privacy>Location Services)

៨. បិទ​ទូរ​សព្ទ ពេល​នៅ​តំបន់​គ្មាន​សេវា ឬ​សេវា​តិច​មែនទែន

៩. បើ​សាក​កុំព្យូទ័រ ត្រូវ​ឲ្យ​កុំព្យូទ័រ​នៅ​ដំណើរការ ឬ​ដោត​សាក​ថ្ម។ បើ​កុំព្យូទ័រ sleep ឬ standby mode ថ្ម​ទូរ​សព្ទ​នឹងត្រូវ​បឺត​ទៅវិញ (ថយថាមពល​ថ្ម)៕

LEAVE A REPLY

Please enter your comment!
Please enter your name here