អតីត​ប្រធាន​ផ្នែក​សុវត្ថិភាព​ក្រុមហ៊ុន Uber ត្រូវ​ចោទប្រកាន់​ពីបទ​ជួយ​ហេ​គ​ឃ័​រ​ក្នុងការ​ហេ​គ​ក្រុមហ៊ុន Uber នៅក្នុង​ឆ្នាំ ២០១៦

0

ថ្មីៗនេះ អតីត​ប្រធាន​ផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន Uber គឺ​លោក Joseph Sullivan ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្នុង​ការជួយ​ហេ​គ​ឃ័​រ​នៅក្នុង​ហេ​គ​ក្រុមហ៊ុន Uber នៅក្នុង​ឆ្នាំ ២០១៦ ។

គាត់​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការរំលោភបំពាន​ទៅលើ​ផ្នែក​សន្តិសុខ​សុវត្ថិភាព​នៅក្នុង​ឆ្នាំ ២០១៦ របស់​ក្រុមហ៊ុន​នេះ​តាមរយៈ​ការ​ប្លន់​យក​នូវ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Uber ចំនួន ៥៧ លាន​នាក់ និង​ព័ត៌មាន​លម្អិត​របស់​អ្នកបើកបរ Uber ចំនួន ៦ សែន​នាក់​ថែមទៀត។

លោក Joseph Sullivan គឺជា​ប្រធាន​ផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន Uber ចាប់ពី​ខែមេសា​ឆ្នាំ ២០១៥ រហូតដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៧ នេះ។ ថ្មីៗនេះ ហេ​គ​ឃ័​រ​ចំនួន ២ នាក់​សារភាព​អំពី​កំហុស​ដែល​ខ្លួន​បានធ្វើ​ពី​ឆ្នាំ​មុននេះ ហើយក៏​រង់ចាំ​ការកាត់ទោស​ផងដែរ។ ការចោទប្រកាន់​ទៅលើ​លោក  Joseph Sullivan នេះ​គឺ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ហើយ​ពួកគេ​អះអាងថា ក្រុម​ហេ​គ​ឃ័​រ​បានប្រគល់​ទិន្នន័យ​ទៅអោយ​ភាគី​ទី ៣ ហើយ​ភាគី​ទី ៣ នេះ​ប្រហែល​ជាមាន​ទិន្នន័យ​ទាំងអស់​ផងដែរ។

តាម​ឯកសារ​របស់​តុលាការ​នោះ រដ្ឋបាល​របស់ DOJ ចោទប្រកាន់ថា លោក Sullivan បាន​ចាត់​វិធានការណ៍​យ៉ាង​ប្រុងប្រយ័ត្ន​នៅក្នុង​ការ​លាក់ ការ​បង្វែរ និង​ការ​បញ្ឆោត​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​សហព័ន្ធ​ទាក់ទង​ទៅនឹង​ការបំពាន​ទិន្នន័យ​នៅក្នុង​ឆ្នាំ ២០១៦ នេះ។ ក្រុម​ហេ​គ​ឃ័​រ​ត្រូវបាន​ចាប់ខ្លួន និង​សារភាព​កំហុស​នៅក្នុង​ខែតុលា​ឆ្នាំ ២០១៩ នេះ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​មិនមែន​ត្រឹមតែ​ការ​ហេ​គ​ទៅលើ​ក្រុមហ៊ុន Uber ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បទល្មើស​ជាច្រើន​ទៀត​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន។

នៅក្នុង​ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Uber យល់ព្រម​ក្នុងការ​បង់ប្រាក់​ចំនួន ១៤៨ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ការ​ទូទាត់​នៅក្នុង​ឆ្នាំ ២០១៦ នេះ។ ការ​បែកធ្លាយ​ទិន្នន័យ​របស់ Uber គឺមាន​ការប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ចំនួន ៥៧ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក និង​អ្នកបើកបរ​ចំនួន ៦ សែន​នាក់​ដែល​ក្នុងនោះ​មាន​លេខ​អាជ្ញា​បណ្ណ​ដែល​ត្រូវបាន​គេ​លួច​យក​ផងដែរ។  FBI រកឃើញថា លោក  Sullivan បាន​ចំណាយពេល ២ ឆ្នាំ​ក្នុងការ​ហេ​គ​ទៅលើ​កុំព្យូទ័រ​ក្នុងនាម​ជា​ជំនួយការ​របស់​ក្រុមហ៊ុន​នេះ​មុន​ពេលដែល​លោក​បម្រើ​ការងារ​ជា CISO របស់​ក្រុមហ៊ុន Uber ។ បន្ទាប់ពី​ការចោទប្រកាន់ និង​ភស្តុតាង​ជាច្រើន​ប្រឆាំង​ទៅនឹង​រូបលោក គាត់​ត្រូវបាន​ចាប់ខ្លួន​ដោយ FBI និង​ធ្វើការ​ស៊ើបអង្កេត​ជា​បន្តទៀត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here