កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​ដ៏​ល្អ​បំផុត​ទាំង ១០ សម្រាប់​ឆ្នាំ ២០២០

0

កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់ (Password Manager) គឺ​តែងតែ​បង្កើត​នូវ​លេខ​សម្ងាត់​រឹងមាំ​ជាច្រើន​ដើម្បី​ធ្វើការ​ការពារ​ទៅលើ​ឧបករណ៍​របស់​អ្នក គណនី​ធនាគារ​អន​ឡាញ​របស់​អ្នក និង​ទិន្នន័យ​ជាច្រើន​ទៀត​ពី​ការចូលទៅ​ដំណើរការ​ដោយ​គ្មាន​ការអនុញ្ញាត។ នៅក្នុង​ពេលនេះ យើង​នឹងធ្វើ​ការបង្ហាញ​នូវ​កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​ដ៏​ល្អ​បំផុត​សម្រាប់ Android, Mac និង iPhone ។

ហេតុអ្វីខ្ញុំត្រូវការកម្មវិធីគ្រប់គ្រងលេខសម្ងាត់?

ការគ្រប់គ្រង​ទៅលើ​លេខ​សម្ងាត់​សម្រាប់​គណនី​ជាច្រើន​នៅលើ​អន​ឡាញ​នោះ​គឺ​ពិតជា​ពិបាក​មែនទែន​សម្រាប់​ម​នុស្ស​គ្រប់គ្នា​ដែល​ធានាថា​លេខ​សម្ងាត់​ទាំងនោះ​ត្រូវបាន​អ៊ី​ន​គ្រីប។ ប្រសិនបើ​អ្នកមាន​លេខ​សម្ងាត់​ដែល​ខ្សោយ​នោះ ហេ​គ​ឃ័​រ​អាចធ្វើ​ការចូល​ទៅកាន់​គណនី​ជាច្រើន​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើប្រាស់​នូវ​បច្ចេកទេស  brute force។ ការប្រើប្រាស់​នូវ​លេខ​សម្ងាត់​ដែល​រឹងមាំ​គឺមាន​យ៉ាងហោចណាស់ ៦ តួអក្សរ​ដែលមាន​ការ​បញ្ចូល​គ្នា​នៃ​តួអក្សរ​ធំ តួរ​អក្សរ​តូច និម្មិត​សញ្ញា និង​លេខ។ វា​ត្រូវបាន​គេ​ណែនាំ​អោយប្រើ​ប្រាស់​នូវ​លេខ​សម្ងាត់​តែមួយ​ប៉ុណ្ណោះ​សម្រាប់​គណនី​មួយ ហើយ​ការប្រើប្រាស់​នូវ​លេខ​សម្ងាត់​ដដែល​នេះ​គឺជា​គំនិត​មួយ​ដ៏​អាក្រក់​បំផុត។

តើកម្មវិធីគ្រប់គ្រងលេខសម្ងាត់ដំណើរការយ៉ាងដូចម្តេច?

កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​គឺជា​កម្មវិធី​មួយ​ដែល​អាចធ្វើ​ការរក្សា​នូវ​សុវត្ថិភាព​នៃ​លេខ​សម្ងាត់​ជាច្រើន​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល។ កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​ទាំងនេះ​អាចដាក់​នូវ​លេខ​សម្ងាត់​នៃ​ការ Login នៅក្នុង​ទម្រង់​មួយ​ដែល​ងាយស្រួល​ក្នុងការ​គ្រប់គ្រង។ ជាមួយនឹង​កម្មវិធី​គ្រប់គ្រង​ទៅលើ​លេខ​សម្ងាត់​នេះ ទិន្នន័យ​សម្ងាត់​ទាំងអស់​របស់​អ្នក​ត្រូវបាន​អ៊ី​ន​គ្រីប ហើយ​អ្វីដែល​អ្នក​ត្រូវ​ចងចាំ​គឺ​លេខ​សម្ងាត់​មេ (Master Password) តែប៉ុណ្ណោះ។ វា​មានការ​ប្រើប្រាស់​នូវ algorithms ដូចជា AES-256 និង BCCRYPT ។

តើកម្មវិធីគ្រប់គ្រងលេខសម្ងាត់នេះពិតជាឥតគិតថ្លៃមែនទេ?

នេះ​គឺជា​បញ្ជី​នៃ​កម្មវិធី​គ្រប់គ្រង​លេខ​សម្ងាត់​ឥតគិតថ្លៃ​នៅក្នុង​ឆ្នាំ ២០២០ នេះ៖

  • Norton Password Manager
  • Dashlane
  • LastPass
  • Sticky Password
  • Zoho Vault
  • Keepass
  • SplashID
  • RoboForm
  • LogMeOnce
  • Enpass Password Manager

LEAVE A REPLY

Please enter your comment!
Please enter your name here