ក្រុមហ៊ុន TikTok ធ្វើ​សកម្មភាព​ផ្លូវច្បាប់​ដើម្បី​ប្រឆាំងនឹង​ការហាមឃាត់​របស់លោក Trump 

0

ក្រុមហ៊ុន​កម្មវិធី​វីដេអូ​របស់​ចិន TikTok ចាប់ផ្តើម​ចាត់វិធានការ​តាមច្បាប់​ដើម្បី​ប្រឆាំងនឹង​ការហាមឃាត់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ។

លោក Trump បានចេញ​បទបញ្ជា​ហាមឃាត់​មិន​ឲ្យ​មាន​ការធ្វើ​ជំនួញ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន TikTok ដែលមាន​ឈ្មោះថា  ByteDance នៅ​ពាក់កណ្តាល​ខែកញ្ញា។ ក្រុមមន្ត្រី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មានការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​កម្មវិធី​ចិន​នោះ​អាច​បញ្ជូន​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ដោយ​បច្ចុប្បន្ននេះ កម្មវិធី​ចែករំលែក​វី​ដេ​អូខ្លីៗនេះ​មាន​ជនជាតិ​សហរដ្ឋអាមេរិក​ប្រើប្រាស់​យ៉ាងសកម្ម​ចំនួន៨០លាន​នាក់។

យ៉ាងណាមិញ​ក្រុមហ៊ុន​ផលិតកម្ម​វិធី TikTok និយាយថា ក្រុមហ៊ុន​របស់ខ្លួន​មិនដែល​បាន​ផ្ញើរ​ទិន្ន័យ​ណាមួយ​របស់​ប្រជា​ជាន​អាមេរិក​ទៅ​ឲ្យ​អាជ្ញាធរ​ចិន​នោះទេ។អ្នកយកព័ត៌មាន BBC Business លោក Vivienne Nunis និយាយថា ក្រុមហ៊ុន​ផលិតកម្ម​វិធី TikTok នឹងធ្វើ​សកម្មភាព​ផ្លូវច្បាប់​នៅ​សប្តាហ៍​នេះ​ដើម្បី​ប្រឆាំងនឹង​ការហាម​ប្រាម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

ស្រដៀង​គ្នា​នេះដែរ នៅ​ថ្ងៃ​សុក្រ ជនជាតិ​អាមេរិកាំង​មួយក្រុម​បានដាក់​ពាក្យបណ្តឹង​ដាច់ដោយឡែក​មួយ​ប្រឆាំងនឹង​ការហាមឃាត់​ស្រដៀង​គ្នា​របស់​ប្រធានាធិបតី​លើ​កម្មវិធី

បណ្តាញ​សង្គម WeChat ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Tencent ។

សូម​រំលឹក​ផងដែរ​ថា សហរដ្ឋអាមេរិក​មិនមែនជា​ប្រទេស​តែមួយ​នោះទេ ដែល​បានធ្វើ​ការណែនាំ​ឲ្យ​ឈប់​ប្រើ​កម្មវិធី​វីដេអូរ TikTok ។ ប្រទេស​ឥណ្ឌា​ក៏បាន​ហាមឃាត់​លើ​ការប្រើប្រាស់​កម្មវិធី​នេះ រួមទាំង​ប្រទេស​អូស្ត្រាលី​ក៏​កំពុង​ពិចារណា​ចាត់វិធានការ​បិទ​ផងដែរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន BBC ផ្សាយ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here