ថ្មីៗនេះ ក្រុមហេគឃ័រ APT បានបំពានលើចំណុចខ្សោយរបស់កម្មវិធី Autodesk 3ds Max ដើម្បីធ្វើការវាយប្រហារតាមអ៊ីធឺរណិតលើប្រព័ន្ធរបស់ក្រុមហ៊ុនស្ថាបត្យកម្ម។
ក្រុមអ្នកស្រាវជ្រាវរកឃើញភាពងាយរងគ្រោះនេះហើយបានបញ្ជាក់ថាក្រុមហេគឃ័រដែលមិនស្គាល់អត្តសញ្ញាណមួយបានកំណត់គោលដៅលើអាជីវកម្មនៅទូទាំងពិភពលោកដោយគេបានលាក់មេរោគនៅខាងក្នុងកម្មវិធីជំនួយ 3Ds Max ។
គោលដៅ
ប្រភពរបាយការណ៍បង្ហាញថា ក្រុមគម្រាមកំហែងតែងតែផ្តោតគោលដៅទៅលើក្រុមហ៊ុនដែលកំពុងធ្វើការជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយក្រុមគម្រាមកំហែងទាំងនោះមានប្រភពមកពីសហរដ្ឋអាមេរិក អូម៉ាន កូរ៉េខាងត្បូង ជប៉ុន និងអាហ្វ្រិកខាងត្បូង។
ចំណុចសំខាន់ដែលគេរកឃើញ
អ្នកជំនាញបានប្រកាសពីការរកឃើញសំខាន់ៗមួយចំនួននៅក្នុងភាពងាយរងគ្រោះ ហើយពួកគេបានលើកឡើងដូចខាងក្រោម៖
-ក្រុមហេគឃ័រស៊ីឈ្នួល APT ដែលមានសក្តានុពលបានបំពានលើវិសយឧស្សាហកម្ម។
-ពួកគេធ្វើចារកម្មក្នុងវិសយឧស្សាហកម្មសម្រាប់ការប្រកួតប្រជែងនៅក្នុងសហគ្រាសអចលនទ្រព្យ។
-ប្រើបន្ទុកបោកប្រាស់បន្លំជាកម្មវិធីជំនួយសម្រាប់កម្មវិធីក្រាហ្វិកកុំព្យូទ័របែប 3D ទំនើប។
-ប្រើបន្ទុកដើម្បីប្រឆាំងនឹងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនដើម្បីគេចពីការចាប់បាននៅពេលបញ្ជូន។
-គ្រឹះ C2 មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។
ប្រែសសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយថ្ងៃទី