iOS SDK ដ៏​ល្បីល្បាញ លួច​តាមដាន​អតិថិជន​រាប់ពាន់នាក់ និង​លួច​បន្លំ​ផ្សាយពាណិជ្ជកម្ម

0

កម្មវិធី iOS ដ៏​ពេញនិយម software development kit (SDK) ប្រើ​នៅលើ​កម្មវិធី​ជាង ១២០០ ជាមួយនឹង ទូរស័ព្ទដៃ​រាប់ពាន់​លាន ត្រូវបាន​គេ​រិះគន់ថា​មាន​ផ្ទុក​កូដ​អាក្រក់​ក្នុង​គោលដៅ​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ លើ​ទូរស័ព្ទ ad-click និង​ទាញយក​ព័ត៌មានសំខាន់ៗពី​អ្នកប្រើប្រាស់។

យោងតាម​របាយការណ៍​បោះពុម្ព​ដោយ​ក្រុមហ៊ុន​សុវត្ថិភាព Snyk, Mintegral ដែលជា platform ផ្សាយពាណិជ្ជកម្ម​កម្មវិធី​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន​ចិន Mobvista រួមមាន​សមាសភាព SDK ដែល​អាច ឱ្យ​វា​ប្រមូលយក URLs, device identifiers, IP Address, operating system version, និង​ព័ត៌មាន រ​ស៊ើប​របស់​អតិថិជន​ពី​កម្មវិធី​សម្របសម្រួល​ដើម្បី​បញ្ជា logging server។

iOS SDK អាក្រក់​ត្រូវបាន ហៅ​ឈ្មោះថា “SourMint” ដែល​កំណត់ដោយ​អ្នកស្រាវជ្រាវ Snyk។ បើ​យោងតាម​ការវិភាគ​ដោយ លោក Alyssa Miller ដែល​ធ្វើការ​នៅ Snyk បានឱ្យដឹងថា៖ ”កូដ​អាក្រក់​អាច​តាមដាន​សកម្មភាព​អ្នក ប្រើប្រាស់​ដោយ​សង្កេត​លើ​សំណើ URL-based ដែល​ធ្វើឡើង​តាមរយៈ​កម្មវិធី“ ។ ”សកម្មភាព​នេះ​ត្រូវ បាន​កត់​ត្រាទុក​ទៅកាន់​ម៉ាស៊ីន​មេ​របស់​បុគ្គល​ទី​បី និង​អាចមាន​ជា​អត្តសញ្ញាណ​ផ្ទាល់ខ្លួន (PII) និង ព័ត៌មានសំខាន់ៗរបស់​អ្នកប្រើប្រាស់” ។

ការ​ចុច​ផ្សាយពាណិជ្ជកម្ម​របស់​អ្នកប្រើប្រាស់៖ បាន​រៀបរាប់ថា SDK មាន​ផ្ទុក​ការការពារ​ប្រឆាំងនឹង មេរោគ​មួយចំនួន ក្នុង​គោលបំណង​លាក់​សកម្មភាព​ពិត​នៃ​កម្មវិធី​របស់ខ្លួន Snyk បាន​បង្ហាញថា Mintergral SDK មិនបាន​ស្ទាក់ចាប់​ការ​ចុច​ផ្សាយពាណិជ្ជកម្ម (ad clicks) នៅក្នុង​កម្មវិធី​ទេ ប៉ុន្តែ​បាន ប្រើ​ព័ត៌មាន​នេះ ទៅ​បោក​បញ្ជោ​ដើម្បី​ចុច​ត​ភ្ជាប់​បណ្តាញ​ផ្សាយពាណិជ្ជកម្ម​ទៅវិញ ទោះបី​ក្នុងករណី មានការ​ប្រកួតប្រជែង​ផ្សាយពាណិជ្ជកម្ម​ក៏ដោយ វា​នៅតែ​បម្រើសេវា​ផ្សាយពាណិជ្ជកម្ម។

ព័ត៌មាន​ត្រូវបាន​តាមដាន​រួមមាន៖ OS Version, IP Address, charging state, Mintegral SDK version, network type, model, package name, advertising identifier (IDFA ឬ identifier សម្រាប់​អ្នក​ផ្សាយ) …។ល។

ក្រុមហ៊ុន Apple បាន​ណែនាំ​ពី​លក្ខណៈពិសេស​ភាព​ឯកជន​នៅក្នុង​កម្មវិធី iOS 14 ដែល​បានផ្តល់ ដោយ​ក្រុមហ៊ុន​ថា វា​មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​ពិបាក​សម្រាប់​ហេ​គ​ឃ័​រ​ក្នុងការ​តាមដាន សកម្មភាព​អ្នក​ប្រើ និង​មានភ្ជាប់​ការស្នើសុំ​ការយល់ព្រម​ពី​អ្នក​ប្រើ​ដើម្បី​ផ្តល់​សេវា​ផ្សាយពាណិជ្ជកម្ម៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here