FBI បានចាប់ខ្លួនជនជាតិរុស្ស៊ីម្នាក់ដែលថ្មីៗនេះបានធ្វើដំណើរទៅសហរដ្ឋអាមេរិក និងបានផ្តល់សំណូកជាទឹកប្រាក់ចំនួន ១លានដុល្លារដល់និយោជិករបស់ក្រុមហ៊ុនគោលដៅមួយ ដែលក្រុមហ៊ុនបានជួយគាត់ដំឡើងមេរោគក្នុងបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុន។
លោក Egor Igorevich Kriuchkov មានអាយុ ២៧ ឆ្នាំចូលទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាអ្នកទេសចរ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរដ្ឋ Los Angeles បន្ទាប់ពីបានជួបជាមួយបុគ្គលិកដែលមិនបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Nevada ។ ពួកគេបានជួបគ្នាជាច្រើនដងនៅចន្លោះថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២១ ខែសីហា ដើម្បីពិភាក្សាអំពីការផ្សំគំនិតគ្នានេះ។
លោក Kriuchkov ក៏បានស្នើសុំឱ្យបុគ្គលិកក្នុងក្រុមហ៊ុននោះឲ្យចូលរួមក្នុងការអភិវឌ្ឍ មេរោគដែរៀបចំឡើងតាមរយៈការចែកព័ត៌មានអំពីហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។យោងតាមឯកសារតុលាការដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិកស្តីពីកម្មវិធីអាក្រក់បង្ហាញថា លោក Kriuchkov បានស្នើសុំដំឡើងមេរោគគោលបំណងដើម្បីទាញយកទិន្នន័យពីបណ្តាញរបស់ក្រុមហ៊ុន ដោយអាចឲ្យឱ្យអ្នកវាយប្រហារធ្វើការគម្រាមកំហែងនៅពេលក្រោយដើម្បីធ្វើឱ្យព័ត៌មានរបស់ក្រុមហ៊ុនបែកធ្លាយជាសាធារណៈ លើកលែងតែអ្នកប្រើប្រាស់ទាំងនោះបង់ថ្លៃលោះ។
លោក Kriuchkov និងអ្នករួមគំនិតរបស់លោកនៅប្រទេសរុស្ស៊ីបានសន្យាថា នឹងផ្តល់ប្រាក់ដល់និយោជិកនៅក្នុងក្រុមហ៊ុននោះនូវទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកជាប្រាក់ Bitcoins ក្រោយពីបង្កប់មេរោគបានដោយជោគជ័យ ហើយលោកបានស្នើសុំបើកការវាយប្រហារ DDoS លើបណ្តាញរបស់ក្រុមហ៊ុនដើម្បីបង្វែរការចាប់អារម្មណ៍ពីមេរោគ។
ក្រោយពីត្រូវ FBI ចាប់ខ្លួន លោក Kriuchkov បានសរសេរឈ្មោះរបស់ក្រុមហ៊ុនមុន ៗ ដែលលោកបានកំណត់គោលដៅ ហើយលោកបានបង្ហាញថា នៅក្នុងក្រុមហ៊ុនគោលដៅនីមួយៗមានមនុស្សម្នាក់ធ្វើការនៅក្រុមហ៊ុនទាំងនោះ ដោយលោកបានប្រើឲ្យបុគ្គិលិកក្នុងក្រុមហ៊ុនបង្កប់មេរោគនៅក្នុងក្រុមហ៊ុន។
គួរឲ្យកត់សម្គាល់ផងដែរថា ពិតជាអាចទៅរួចដែលថារាល់ការវាយលុក និងការរំលោភបំពានលើទិន្នន័យជច្រើនអាចត្រូវបានអនុវត្តតាមរបៀបដូចគ្នាដោយការឃុបឃិតជាមួយអ្នកធ្វើការនៅខាងក្នុង។
លោក Kriuchkov រងការចោទប្រកាន់ពីបទផ្សំគំនិតដើម្បីធ្វើឱ្យខូចខាតដល់ប្រព័ន្ធកុំព្យូទ័រដោយចេតនា។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន thehackernews ផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០









