ផ្សារភាគហ៊ុននៅ ប្រទេសណូវែលសែលឡង់ត្រូវបានផ្អាកដំណើរការរយៈពេល២ថ្ងៃ ដោយសារហេគឃ័រ (cyber-attack) ។
NZX និយាយថា វាជាលើកទីមួយដែលប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនខ្លួនគាំង និងឈប់ដំណើរការ distributed denial of service (DDoS) ពីក្រៅប្រទេស កាលពីថ្ងៃអង្គារ។ ក្រុមហ៊ុនបានបង្ហើបប្រាប់ថា ការវាយប្រហារបានប៉ះពាល់ដល់បណ្តាញ NZX network ហើយក្រុមហ៊ុនបានសម្រេចចិត្តផ្អាកដំណើរ ការអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារភាគហ៊ុននៅម៉ោងក្នុងស្រុក ៤ល្ងាច។
អាជីវកម្មត្រូវបានបញ្ឈប់តែ មួយរយៈពេលខ្លី នៅថ្ងៃពុធ ប៉ុន្តែប្រព័ន្ធដំណើរការត្រូវបានដោះស្រាយ និងត្រលប់មកដំណើរការជា ធម្មតាវិញនៅក្នុងថ្ងៃពុធដដែលនោះ។ ការវាយប្រហារតាម DDoS គឺជាការវាយប្រហារធម្មតាមួយ ដែលគ្រប់កុំព្យូទ័រទាំងអស់ព្យាយាមភ្ជាប់ទំនាក់ទំនងអនឡាននៅពេលព្រមគ្នា ដែលបណ្តាលឱ្យប្រព័ន្ធ មិនអាចគ្រប់គ្រងសមត្ថភាពបាន ហើយក៏គាំងឈប់ដំណើរការ។
ហេគឃ័របានប្រើឧបករណ៍សម្រប សម្រួលដោយមេរោគដែលក្រុមហ៊ុនមិនបានដឹងថាវាជាផ្នែកមួយនៃការវាយប្រហារ។ ក្រុមហ៊ុនបាន ជួបបញ្ហាផ្អាកដំណើរអាជីវកម្មរបស់ខ្លួនក៏ពិតមែន តែមិនមែនមានន័យថាព័ត៌មានផ្ទាល់ខ្លួនរបស់ អតិថិជនត្រូវបានដំណើរការនោះទេ។
NZX បានថ្លែងថាការវាយប្រហារនេះមកពី “ក្រៅប្រទេសតាម រយៈបណ្តាញអ្នកផ្តល់សេវា network”។ នេះជាការវាយប្រហារលើកទី២ ដែលបានធ្វើឱ្យក្រុមហ៊ុនផ្អាក ដំណើរការចាប់តាំងពីម៉ោងក្នុងស្រុក ១១:២៤នាទី ដល់ ១៥:០០នាទី បើយោងតាមការរៀបរាប់ពី ក្រុមហ៊ុន។
ការវាយប្រហារលើកទី១ កាលពីខែវិច្ឆិកា អង្គភាពសន្តិសុខអ៊ីនធឺណិតនៅក្នុងប្រទេស ប្រទេសណូវែលសែលឡង់ ហើយCertNZ បាន ចេញសេចក្តីជូនដំណឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុបានទទួលសារគំរាមថានឹងត្រូវវាយប្រហារ DDoS ប្រសិនបើក្រុមហ៊ុនមិនបង់ប្រាក់ទេ។ អ៊ីម៉ែលនោះចេញពីក្រុមហេគឃ័រដ៏ល្បីនៅ Russia Fancy Bear។ ប៉ុន្តែ CertNZ បានថ្លែងនៅពេលនោះថា ការគំរាមកំហែងមិនត្រូវបានអនុវត្តទេ តែគ្រាន់តែជាការគំរាម ប្រមានរយៈពេល ៣០នាទីប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា