មេរោគ​លី​នុ​ច​ថ្មី អាច​លួច​ស្តាប់​ការសន្ទនា​លម្អិត​ពី​ប្រព័ន្ធ VoIP Softswitch

0

អ្នកស្រាវជ្រាវ​អ៊ីនធឺណិត​បាន​រកឃើញ​មេរោគ​លី​នុ​ច​ប្រភេទ​ថ្មី​ដែលមាន​ឈ្មោះថា “CDRThief” ដែល មាន​គោលដៅ​លើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ ឬ videophone នៅលើ​អ៊ី​ន​ធឺរ​ណិ​ត (VoIP) បញ្ជូន ទិន្នន័យ (softswitch) ក្នុង​បំណង​លួច​ព័ត៌មាន​សន្ទនា​តាម​ទូរស័ព្ទ ។

អ្នកស្រាវជ្រាវ ESET បាន​វិភាគ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ “គោលបំណង​ដំបូង​របស់​មេរោគ​គឺ​ច្រោះ យក​ព័ត៌មាន​ឯកជន​ពី softswitch ដែល​បាន​សម្របសម្រួល​រួមមាន​ការថត​សម្លេង​លម្អិត​ពី​ការសន្ទនា (CDR)” ។ “ដើម្បី​លួច​ទិន្នន័យ មេរោគ​បានស្នើ​សុំ​ព័ត៌មាន MySQL ខាងក្នុង​ដោយ​ប្រើ softswitch។ ដូច្នេះ ហេ​គ​ឃ័​រ​ស្វែងយល់​ពី​ដំណើរការ​នៃ​រចនាសម្ព័ន្ធ​ខាងក្នុង​បាន​ច្បាស់​ពី platform គោលដៅ” ។

Softswitches (ពាក្យកាត់​មកពី Software switches) គឺជា VoIP servers ដែល​អនុញ្ញាត​ការទំនាក់ទំនង network ផ្តល់​ការគ្រប់គ្រង​លើ​សំលេង (voice), fax, ការ​ចរាចរ​នៃ​ព័ត៌មាន និង​វីដេអូ និង​ផ្លូវ​ទូរស័ព្ទ (call routing) ។

ការស្រាវជ្រាវ​របស់ ESET បាន​បង្ហាញថា CDRThief ឆ្ពោះទៅរក Linux VoIP platform ជាពិសេស មាន​ឈ្មោះថា VOS2009 និង 3000 កម្មវិធី​បញ្ជូន​ទិន្នន័យ (softswitch) ពី​ក្រុមហ៊ុន​ចិន Linknat និង តួនាទី​ព្យាបាទ​ត្រូវបាន​អ៊ី​ន​គ្រីប​ដើម្បី​គេច​ពី​ការវិភាគ។

នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន មេរោគ​ផ្តោតទៅលើ​តែ​ការប្រមូល​ទិន្នន័យ​ពី database ប៉ុណ្ណោះ ប៉ុន្តែ ESET បាន​ព្រមាន​ថា ហេ​គ​ឃ័​រ​អាច​បញ្ចូល​លក្ខណៈពិសេស​នៃ​ការ​លួច​ទៅក្នុង​ជំនាន់​ថ្មី​បាន​យ៉ាង​ងាយ។ យោងតាម​ព័ត៌មាន​នៅ​ពុំទាន់​ដឹង​ពី​ហេតុផល​ច្បាស់​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here