អ្នក​ជម្ងឺ​ម្នាក់​ស្លាប់ បន្ទាប់ពី​មេរោគ​ធ្វើឱ្យ​ប្រព័ន្ធ​នៅក្នុង​មន្ទីរពេទ្យ​គាំង​មិន​ដំណើរការ

0

កាលពី​សប្តាហ៍​មុន អាជ្ញាធរ​អាឡឺម៉ង់ បាន​បង្ហើប​ប្រាប់​ពី​ការវាយប្រហារ​របស់​មេ​រោគ​នៅ​សាលា​ពេទ្យ Dusseldorf (UKD) ប៉ះពាល់​ដល់​ប្រព័ន្ធ IT ហើយ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មួយទៀត​ដែល​នៅក្បែរនោះ​ចម្ងាយ​ប្រហែល ២០ miles។

ឧបទ្ទវ​ហេតុនេះ​គឺជា​កំណត់ត្រា​ដំបូង​បំផុត​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ដោយសារ​ការវាយប្រហារ តាម​អ៊ីនធឺណិត នៅ​មណ្ឌល​សុខភាព។ ការវាយប្រហារ​ត្រូវបាន​រកឃើញថា​មកពី​បញ្ហា Citrix ADC CVE-2019-19781 ធ្វើឱ្យ​ប្រព័ន្ធ​មន្ទីរពេទ្យ​មិនអាច​ដំណើរការបាន​កាលពី​ថ្ងៃ​ទី១០ ខែកញ្ញា វា​បាន ”ដំណើរ​ការខុស​ទិសដៅ” ពី​ប្រភព​របស់​សកល​វិទ្យាល័យ Heinrich Heine University បើ​យោងតាម សារ​ជំរិត​ទារប្រាក់​ដែល​បាន​បន្សល់ទុក​ដោយ​ជនល្មើស។ បន្ទាប់ពី​អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ជនល្មើស និង​ដឹងថា​ប្រព័ន្ធ​មន្ទីរពេទ្យ​ត្រូវបាន​អ៊ី​ន​គ្រីប ប្រតិបត្តិ​ករ​របស់​ហេ​គ​ឃ័​រ​បាន​បញ្ឈប់​ការ​ជំរិត និង​ផ្តល់ ឌី​គ្រីប​ឃី (decrypted key) ទៅ​មន្ទីរពេទ្យ​វិញ។

បញ្ហា​នៃ Unpatched បាន​បើកផ្លូវ (gateway) ឱ្យ​មេរោគ​ចូល​វាយប្រហារ​បាន៖ ទោះបី​ហេ​គ​ឃ័​របា​ន ថ្លែង​នៅពេលថ្មីៗនេះ​ថា ពួកគេ​នឹងមិន​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ក៏ដោយ ការ វាយប្រហារ​នៅតែ​កើតឡើងដដែលៗ ហើយ​ធ្វើឱ្យ​ប៉ូលីស​ស៊ើបអង្កេត​បារាំង​បានចេញ​សារ​ដាស់តឿន មន្ទីរពេទ្យ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដោយ​ការពារ​ប្រព័ន្ធសំខាន់ៗនៅក្នុង​អង្គភាព​របស់ខ្លួន ដើម្បី ជៀសវាង​ការ​ជំរិត​ទារប្រាក់​ពី​ជនល្មើស។ អត្តសញ្ញាណ​ទន់ខ្សោយ និង​ភាព​ងាយ​រងគ្រោះ VPN បាន បើកដៃ​ឱ្យ​ហេ​គ​ឃ័​រ​ចូល​វាយលុក​ទៅក្នុង​ប្រព័ន្ធ (internal network) របស់​អង្គភាព​បាន​យ៉ាង​ងាយ ហើយ​ភ្នាក់ងារ​សន្តិសុខ​អាមេរិក និង​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ពី​គុណវិបត្តិ​នេះ។

ការរីក​រាល​ដាន​នៃ​មេរោគ Ransomware: បញ្ហា​នៃ​មេរោគ​មើលទៅ​កាន់តែ​អាក្រក់ យោងតាម​ការ ប្រមូល​ទិន្នន័យ​ដោយ Temple University’s CARE cybersecurity lab បាន​បង្ហាញថា​ព័ត៌មាន​សរុប ចំនួន ៦៨៧ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នៅ​អាមេរិក​កាលពី​ឆ្នាំ២០១៣ រីឯ​ឆ្នាំ២០១៩ និង២០២០ មាន​អ្នករងគ្រោះ​ជាង៤៤០ ត្រូវបាន​រាយការណ៍។ ស្ថាប័ន​រដ្ឋាភិបាល សាលារៀន និង​មន្ទីរពេទ្យ​ជា ទូទៅ​រង​ការវាយប្រហារ​ជា​ញឹកញយ។ នៅ​ឆ្នាំ២០២០ គ្មាន​សញ្ញា​ណា​បញ្ជាក់ថា​ការវាយប្រហារ​ទៅ លើ​សាលារៀន​ថយចុះ​នោះទេ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here