មេរោគ​ថ្មី​គំរាមកំហែង​ក្រុមហ៊ុន​មួយចំនួន​ឲ្យ​បង់ប្រាក់​ក្នុង​រយៈពេល ០៣ថ្ងៃ

0

ក្រុម​អ្នក​គំរាម​គំហែង​នៅ​ពីក្រោយ​មេរោគ​លោះ​ថ្មី​មាន​ឈ្មោះថា“ Egregor”។ វាយប្រហារ​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​ដើម្បី​លួច​ទិន្នន័យ​ដែល​ងាយ​រងគ្រោះ​ហើយ​ក្រោយមក​វា​ធ្វើការ​អ៊ិន​គ្រីប​លើ​ឯកសារ​ទាំងអស់។

ក្រុម​អ្នកស្រាវជ្រាវ​មកពី Appgate បាន​រកឃើញ​មេរោគ​លោះ ហើយ​បើ​យោងតាម​ការវិភាគ​លេខ​កូដ​មេរោគ​លោះ​គេ​ស្គាល់​ថា​ជា​មេរោគ​លោះ Sekhmet ។

ក្រុម​អ្នករក​ប្រាក់កំរៃ​បាន​វាយប្រហារ​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក​មាន​ទាំង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ពិភពលោក GEFCO ។ យោងតាម​ការ​ផ្តល់យោបល់ ពួកគេ​ប្រាប់​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ចំនួន ១ផ្សេងៗគ្នា​បាន​ឆ្លង​មេរោគ។

អ្នក​គំរាម​គំហែង​នៅ​ពីក្រោយ​ខ្នង​មេរោគ​លោះ​នោះបាន​លួច​ចូលទៅក្នុង​បណ្តាញ​របស់​ក្រុមហ៊ុន និង​លួច​យក​ទិន្នន័យ​ដែល​ងាយ​រងគ្រោះ។ នៅពេល​ទាញ​ទិន្នន័យ​បានមក​ហើយ ពួកគេ​បាន​បំ​លែង​ឯកសារ​ទាំងអស់។

អ្នក​អភិវឌ្ឍន៍​នៅ​ពីក្រោយ​មេរោគ​លោះ​បាន​ធ្វើតាម​វិធីសាស្ត្រ​រារាំង​កូដ​ជាច្រើន​ដើម្បី​វេច​ខ្ចប់​បន្ទុក ហើយ​វា​នឹងត្រូវ​បាន​ឌិ​គ្រីប​លុះត្រាតែ​ផ្តល់​កូនសោ​អ៊ិន​គ្រីប​ត្រឹមត្រូវ។

អ្នក​វាយប្រហារ​បានធ្វើ​តាម​វិធី​នេះ​ដើម្បី​ចៀសវាង​ការវិភាគ​ដោយ​ដៃ​ឬ​ការវិភាគ sandbox ហើយ​ក្រុម​នេះ​ក៏មាន​គេហទំព័រ“ Egregor news” បង្ហោះ​នៅលើ​អ៊ី​ន​ធឺរ​ណិ​ត​ដើម្បី​បញ្ចេញ​ទិន្នន័យ​ដែល​លួចបាន។

មេរោគ “Egregors” មិន​មែនមាន​ត្រឹមតែ​សមត្ថភាព​ក្នុងការ​ឌិ​គ្រីប​ឯកសារ​ទាំងអស់ នៅ​ក្នុងករណី​ក្រុមហ៊ុន​ចំណាយ​ប្រាក់​លោះ ពួកគេ​ក៏​នឹង​ផ្តល់នូវ​អនុសាសន៍​សម្រាប់​ធានា​សុវត្ថិភាព​បណ្តាញ​របស់​ក្រុមហ៊ុន ជួយ​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​ចៀសវាង​ការបំពាន​ម្តងទៀត ដោយ​ដើរតួ​ជា​ក្រុម​មួក​ខ្មៅ pentest ។

ការវាយប្រហារ​ពី​មេរោគ​លោះ(Ransomware) គឺជា​រឿង​ធម្មតា​ណាស់​សព្វថ្ងៃ​ចាប់តាំងពី​កម្មវិធី​ព្យាបាទ​បាន​រីក​រាលដាល​នៅ​គ្រប់ទិសទី​តាមរយៈ​ឧបករណ៍​ផ្ទុកផ្សេង។ ឧក្រិដ្ឋជន​អ៊ិន​ធឺរ​ណិ​ត​ដែល​ប្រើ​វា​កំពុង​ព្យាយាម​ជំរិត​យកប្រាក់​របស់​អ្នក។

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០
ប្រែ​សម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here