មេរោគ Android ថ្មី មិនមែន​អ៊ី​ន​គ្រីប​ហ្វា​ល​ទៀត​ទេ តែ​វា​បិទ​ដំណើរការ​ទៅកាន់​ឧបករណ៍​ជាច្រើន

0

ក្រុមហ៊ុន Microsoft រកឃើញ​មេរោគ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ថ្មី​ជាមួយនឹង​បច្ចេកទេស​វាយប្រហារ​ថ្មី និង​អាកប្បកិរិយា​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​របស់​វា​មាន​លក្ខណៈចល័ត។ យើង​ដឹងថា មេរោគ (ransomware) វាយប្រហារ​ដោយ​ធ្វើការ​អ៊ិន​គ្រីប​ឯកសារ ប៉ុន្តែ​កម្មវិធី​ថ្មី​នេះ​មិនមែន​អ៊ិន​គ្រីប​ឯកសារ​ទេ ផ្ទុយទៅវិញ​វា​រារាំង​ការចូល​ប្រើ​ឧបករណ៍​ដោយ​បង្ហាញ​អេក្រង់​ព្រមាន។

ការវាយប្រហារ​របស់​មេរោគ Android ថ្មី

មេរោគ Androidransomware ប្រើការ​អនុញ្ញាត​ពិសេស “SYSTEM_ALERT_WINDOW” ដើម្បី​កំណត់​តម្លៃ​លោះ​នៅលើ​កម្មវិធី​ផ្សេង​ទៀតហើយ​វា​អាច​ដកចេញ​នៅពេល​អ្នកប្រើប្រាស់​ប៉ះ​លើ​ប៊ូ​តុង​ណាមួយ។

ការអនុញ្ញាត​នេះ​គឺធ្វើឡើង​ដើម្បី​ជូនដំណឹង​ជាការ​ដាស់តឿន ឬ​ពី​កំហុស​របស់​ប្រព័ន្ធ​អ្នកប្រើប្រាស់ ប៉ុន្តែ​ការគំរាមកំហែង​លើ Android បាន​ប្រើប្រាស់​វា​ដើម្បី​ចូល​ដំណើរការ​នៅលើ​អេក្រង់​បង្ហាញ។

មេរោគ​នេះ​ទទួល​បានការ​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយ​វា​ពុំមាន​លេខ​កូដ​ណាមួយ​ដែល​ដូចគ្នា​ទៅនឹង​សេវាកម្ម​ប្រកាស​នៅក្នុង​ឯកសារ​ដូចជា សកម្មភាព​អ្នកទទួល ការផ្សាយ និង​ផ្ទៃ​ខាងក្រោយ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​Gbhackers ចុះផ្សាយ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here