ប្រតិបត្តិការ Egregor ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​របស់​មេ​រោគ (ransomware)

0

Egregor គឺជា​ប្រតិ​ប​ត្ដិ​ការ​សេវាកម្ម​មេរោគ(ransomware) ដែល​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ខែកញ្ញា ហើយ​វា​មានឈ្មោះ​មួយទៀត​ដែល​គេ​ស្គាល់​ថា Maze ដែល​ទើប​ប្រកា​សបិទ​ដំណើរការ​របស់​ពួកគេ ។

ប្រភព​ស្រាវជ្រាវ​រកឃើញថា ពួក​ហេ​គ​ឃ័​រ​ជាច្រើន​ដែល​ចាប់​ដៃគូ​ជាមួយ Maze ឥឡូវនេះ​កំពុងធ្វើការ​ជាមួយ Egregor។ Clarín ក៏បាន​រាយការណ៍​ផងដែរ​ថា ម៉ាស៊ីន​ព្រី​ន​នៅក្នុង​ហាង​លក់រាយ​ជាច្រើន​នៅក្នុង​ប្រទេស Chile និង Argentina ដូចជា​ហាង​លក់ទំនិញ​តាម​ផ្ទះងាយៗបានចាប់ផ្តើម​រកឃើញ​ថា​ឧបករណ៍​ត្រូវបាន​អ៊ិន​គ្រីប។

មុខងារ​នេះ​គឺជា​លក្ខណៈពិសេស​របស់​កម្មវិធី​មេរោគ Egregor (ransomware) ដែល​នឹង​អាច​បោះពុម្ព​កំណត់ចំណាំ​មេរោគ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ភ្ជាប់​ពី​ឯកសារ​នៅលើ​ឧបករណ៍​ដែល​អ៊ិន​គ្រីប។ ចំពោះ​ការវាយប្រហារ​តាម​បណ្តាញ​អាច​នាំឱ្យមាន​មេរោគ​កំណត់ចំណាំ (ransom notes)ចំនួន​រាប់ពាន់​ត្រូវបាន​បោះពុម្ព​នៅ​ទូទាំង​អង្គភាព។

មេរោគ​ចំណាំ​លោះ​មិនបាន​ផ្តល់នូវ​តំណ​ភ្ជាប់​ទៅនឹង​ភ័ស្តុតាង​របស់​ទិន្នន័យ​ដែល​គេ​លួចបាន​នោះទេ ប៉ុន្តែ​មេរោគ Egregor មាន​ប្រវត្តិ​លួច​ឯកសារ​ដែល​មិនបាន​អ៊ិន​គ្រីប​មុនពេល​ដាក់ពង្រាយ​មេរោគ(ransomware)របស់​ពួកគេ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here