គណនី​ច្រើនជាង​ចំនួន ៣០០ពាន់​ត្រូវគេ​លួច​ចូល​នៅក្នុង​ការវាយប្រហារ​ព័ត៌មាន​សម្ងាត់

0

Spotify គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​សម្លេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត។ សេវាកម្ម​នេះ​មាន​អ្នកប្រើប្រាស់​ប្រចាំខែ​ច្រើនជាង២៩៩ លាន​នាក់​នៅក្នុង​ឆ្នាំ២០២០ ។

ក្រុម Noam Rotem និង Ran Locar ក្រុម​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន vpnMentor បាន​រកឃើញ​ប្រតិ​ប​ត្ដិ​ការ​ព័ត៌មាន​សម្ងាត់​ដែលមាន​សក្តានុពល​ដែល​មិន​ស្គា​លពី​ប្រភពដើម។ យ៉ាងណា វា​បាន​បង្ក​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​មួយចំនួន​ដែលមាន​គណនី Spotify។

ការបញ្ចូល​ព័ត៌មាន​សម្ងាត់​គឺជា​បច្ចេកទេស​លួច​ស្តាប់​ដែល​ឆ្លៀត​យក​ប្រយោជន៍​ពី​លេខ​សម្ងាត់​ខ្សោយ​ដែល​អ្នកប្រើប្រាស់​តែងតែ​ប្រើ​ម្តង​ហើយ​ម្តងទៀត​នៅលើ​អ៊ី​ន​ធឺរ​ណិ​ត។

មូលដ្ឋាន​ទិន្នន័យ​ទំហំ៧២ជី​ហ្គា​របស់​កំណត់ត្រា​បុគ្គល​ចំនួន​ច្រើនជាង ៣៨០លាន​នាក់​ត្រូវបាន​គេ​បង្ហោះ​នៅលើ​ម៉ាស៊ីន​មេ Elasticsearch ដែល​គ្មាន​សុវត្ថិភាព។ កំណត់ត្រា​ទិន្នន័យ​មាន​ព័ត៌មាន​អំពី​អ្នកប្រើប្រាស់​ដ៏​មាន​សក្តានុពល​របស់ Spotify ដូចជា​ទិន្នន័យ​ដែល​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន (PII) និង​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​ចូល​របស់ Spotify ដូចជា​ឈ្មោះ​របស់​អ្នក​ប្រើ​គណនី និង​ពាក្យ​សម្ងាត់​ដែល​បាន​ផ្ទៀងផ្ទាត់​នៅលើ Spotify

អាស័យដ្ឋាន​អ៊ី​ម៉ែ​ល និង​ប្រទេស​ដែល​រស់នៅ។ អាសយដ្ឋាន IP របស់​ម៉ាស៊ីន​មេ​ជាច្រើន​ក៏​ត្រូវបាន​លាតត្រដាង​នៅក្នុង​ការ​លេច​ធ្លាយ​នេះ​ផងដែរ។

ការរកឃើញ​មួយ​បញ្ជាក់ថា មូលដ្ឋាន​ទិន្នន័យ​នោះ​មិនមែនជា​របស់ Spotify ទេ។ អ្នកស្រាវជ្រាវ​រួមជាមួយ​នឹង​ក្រុមហ៊ុន Spotify ជឿជាក់ថា មូលដ្ឋាន​ទិន្នន័យ​ត្រូវ​ក្រុម​ហេ​គ​ឃ័​រ​ចងក្រង​ដោយ អាច​ប្រើ​ព័ត៌មាន​សម្ងាត់​ចូល​ដែល​លួច​មកពី​ប្រភព​ផ្សេងទៀត ហើយ​យកមកប្រើ​ឡើងវិញ​ដើម្បី​វាយប្រហារ​ប្រឆាំងនឹង​ក្រុមហ៊ុន Spotify ។

ដំណើរ​ការដែល​ប្រើ​ដើម្បី​ហេ​គនេះ​ត្រូវបាន​គេ​ស្គាល់​ថា Credential Stuffing ។ វា​មាន​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ហេ​គ​ឃ័​រ​ដែល​បាន​យកឈ្មោះ​របស់​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​ដែល​គេ​លួចបាន​នៅក្នុង​ការ​ហេ​គ​មួយ ក្រោយពី​ឃើញ អត្តសញ្ញាណប័ណ្ណ​ដំណើរការ​នៅលើ​គេហទំព័រ​ផ្សេងទៀត​ដែរ។ សេវាកម្ម​បញ្ជាក់ថា អ្នកប្រើប្រាស់ជារឿយៗតែងតែ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ឡើងវិញ​នៅលើ​គេហទំព័រ​ជាច្រើន។

ក្រុមហ៊ុន Spotify បាន​ផ្តួចផ្តើម “កំណត់​ឡើងវិញ​នូវ​លេខ​សម្ងាត់” សម្រាប់​អ្នកប្រើប្រាស់​ដែល​រង​ផលប៉ះពាល់។ នេះ​បង្ហាញថា​មូលដ្ឋាន​ទិន្នន័យ​នឹងត្រូវ​បានចាត់ទុក​ជា​មោ​ឃៈ និង​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ការចូល​ប្រើប្រាស់​គណនី Spotify។ អ្នកប្រើប្រាស់​ដែល​រង​ផលប៉ះពាល់​នៅតែ​ស្ថិតក្នុង​ហានិភ័យ​ពី​ការ​លួច​ចូលចាប់​តាំងពី​ព័ត៌មាន​នៅក្នុង​ឃ្លាំង​ទិន្នន័យ​ទំនងជា​ត្រូវគេ​ហេ​គ ដោយសារតែ​អ្នកប្រើប្រាស់​បាន​ប្រើ​ឡើងវិញ​នូវ​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគេ​នៅលើ​គេហទំព័រ​ជាច្រើន។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២៥ ខែ​វិច្ចិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here