ឧក្រិដ្ឋជន​តាម​អ៊ិន​ធឺរ​ណិ​ត​កំណត់​គោលដៅ​ទៅរក​និ​យោ​ជិ​ករ​បស់​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កេងចំណេញ​លើ​ការចូល​ប្រើ​បណ្តាញ​ណេ​ត​វើក

0

FBI ចេញផ្សាយ​សេចក្តីជូនដំណឹង​អំពី Private Industry Notification (PIN) ដោយសារ​តែមាន​ឧក្រិដ្ឋកម្ម​អ៊ិន​ធឺរ​ណិ​ត​កំពុង​កំណត់​គោ​ដៅ​លើ​និ​យោ​ជិ​ករ​បស់​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក​ដោយ​ពួកគេ​ចូល​ប្រើប្រាស់ និង​បង្កើន​សិទ្ធិ​លើ​បណ្តាញ​ណេ​ត​វើក។

យោងតាម​ការអះអាង​ពី​ប្រភព FBI គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៩ បាន​ឲ្យ​ដឹងថា ក្រុម​ឧក្រិដ្ឋជនតាម​អ៊ិន​ធឺរ​ណិ​ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​កំណត់​គោលដៅ​លើ​និ​យោ​ជិ​កនៅ​ក្រុមហ៊ុនធំៗដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​អន្តរជាតិ ដោយ​ប្រើ​បច្ចេកទេស​វិ​ស្វកម្ម​សង្គម។ឧក្រិដ្ឋជន​អ៊ិន​ធឺរ​ណិ​ត​មើលឃើញ​បុគ្គលិក​ទាំងនេះ​តាមរយៈ​ការប្រើប្រាស់​វេទិកា VoIP ។

ការវាយប្រហារ​ដោយ​សំឡេង(Vishing attacks)គឺជា​ការវាយប្រហារ​ក្នុងកំឡុងពេល​ហៅ​ទូរស័ព្ទ​ទៅកាន់​អ្នកប្រើប្រាស់​វេទិកា VoIP។ នៅក្នុង​អំឡុងពេល​នៃ​ការហៅ​ទូរស័ព្ទ និ​យោ​ជិ​ករង​ការបោក​បញ្ឆោត​ឲ្យ​ចូលទៅក្នុង​គេហទំព័រ​ឆបោក​ដែល​គេ​រចនា​ឡើង​ដើម្បី​ចាប់យក​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​និ​យោ​ជិ​ក។ ប​នា្ទ​ប់ម​កទៀត ហេ​គ​ឃ័​រអា​ច​ចូល​ប្រើប្រាស់​បណ្តាញ​បាន​កាន់តែច្រើន​ដោយ​រាប់បញ្ចូល​ទាំង​សមត្ថភាព​នៅក្នុង​ការបង្កើន​សិទ្ធិ​គណនី​របស់​បុគ្គលិក​ដែល​ពួកគេ​សម្របសម្រួល​បាន។

ឧក្រិដ្ឋជន​ប្រើប្រាស់​ព័ត៌មាន​អត្តសញ្ញាណ​ដើម្បី​ចូលទៅ​កាន់ VPN របស់​ក្រុមហ៊ុន និង​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​នរណាម្នាក់​ដែល​ពួកគេ​អាច​ស្វែងរក​ឱកាស​បាន​ខ្ពស់។ ឧក្រិដ្ឋជន​តាម​អ៊ិន​ធឺរ​ណិ​ត​ស្កេ​នរក​និ​យោ​ជិ​ក​ដែល​បង្ហាញ​ឈ្មោះ​អ្នកប្រើប្រាស់ និង​អ៊ី​ម៉ែ​ល ដោយ​ការរកឃើញ​អាច​រកបាន​តាមរយៈ​សេវាកម្ម​បើកប្រាក់​ខែ​តាម cloud (cloud-based payroll)។ ឧក្រិដ្ឋជន​នៅលើ​បណ្តាញ​អ៊ិន​ធឺរ​ណិ​ត​បាន​ប្រើប្រាស់​សេវាកម្ម​ផ្ញើ​សារ(chatroom messaging) ដើម្បី​ទាក់ទង និង​បន្លំ​លើ​អត្តសញ្ញាណ​លុក​ចូល​ប្រើប្រាស់​របស់​និ​យោ​ជិ​ក​ទាំងនោះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here