ក្រុមហ៊ុន​ផលិត​យន្តហោះ​ល្បី រងគ្រោះ​ដោយសារ​មេរោគ បណ្តាលឱ្យ​លេច​ព័ត៌មាន

0

ក្រុមហ៊ុន​ផលិត​យន្តហោះ Bombardier បាន​បង្ហាញថា​ខ្លួន​ក្លាយជា​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍ លេច​ព័ត៌មាន ដោយសារ​អ្នកប្រតិបត្តិ​របស់ Clop ransomware បាន​រកឃើញ​ភាព​រងគ្រោះ zero-day នៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ ហើយ​ព័ត៌មានសំខាន់ៗត្រូវបាន​បង្ហាញ​ជា​សាធារណៈ។ Bombardier ជា ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​ដ៏​ល្បី ហើយ​មាន​បុគ្គលិក​ជាង ១៦ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក។

ទើបតែ​ពីរ​បី​ថ្ងៃមុន អ្នក​ប្រតិបត្តិការ Clop បានបង្ហាញ​នៅលើ​គេហទំព័រ​របស់​ពួកគេ​ពី​បណ្តុំ​ឯកសារ ដែល​ត្រូវបាន​លួច​ពី​ប្រព័ន្ធ​របស់ Bombardier រួមមាន​គម្រោង​យន្តហោះ និង​របាយការណ៍​សាកល្បង ការហោះហើរ។ បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ​ជាច្រើន​ម៉ោង​មក ក្រុមហ៊ុន​បានចេញ​សេចក្តីថ្លែងការណ៍​ថា ទិន្នន័យរ​ស៊ើប​មួយចំនួន​ប្រហែលជា​ត្រូវបាន​សម្របសម្រួល បើ​យោងតាម platform បញ្ជូន​ឯកសារ។

របាយការណ៍ Bombardier បាន​ថ្លែងថា៖ “បន្ទាប់ពី​ការស៊ើបអង្កេត យើង​រកឃើញថា ហេ​គ​ឃ័​របា​ន ដំណើរការ platform នេះ​ដើម្បី​ទាញយក​ព័ត៌មាន​តាមរយៈ​ភាព​ងាយ​រងគ្រោះ​នោះ។ ប្រព័ន្ធ​នេះ​ផ្តាច់ ចេញពី​បណ្តាញ network ចម្បង​របស់​យើង។ នៅក្នុង​អ៊ី​ម៉ែ​ល​ឆ្លើយឆ្លង​ជាមួយនឹង​ក្រុមហ៊ុន​សុវត្ថិភាព ក្រុមហ៊ុន​បាន​បន្ថែមថា សេវា​ត្រូវ​ត្រូវ​សម្របសម្រួល​ដោយ​ហេ​គ​ឃ័​រ Accellion FTA ហើយ​ឯកសារ បាន​ប្រាប់​ទៅកាន់​កម្មវិធី​ថា កម្មវិធី​ត្រូវបាន​សម្របសម្រួល​ដោយ​ហេ​គ​ឃ័​រ​ជាង២ខែ​មកហើយ។

Bombardier ដឹងថា​ហេ​គ​ឃ័​រ​ទាញយក​ព័ត៌មាន​ពី​បុគ្គលិក អតិថិជន និង​អ្នកផ្គត់ផ្គង់៖ “ឧប្បត្តិហេតុ​បាន ប៉ះពាល់​ទៅដល់​បុគ្គលិក​នៅ Costa Rica”។ ក្រុមហ៊ុន​បាន​ទាក់ទង​ទៅកាន់​អ្នករងគ្រោះ​តាំងពី ហេតុការណ៍​ត្រូវបាន​រកឃើញ ដើម្បី​ធានាថា​សេវា Accellion ត្រូវបាន​ផ្តាច់​ចេញពី​បណ្តាញ​របស់ ក្រុមហ៊ុន។

Accellion FTA គឺជា​សេវា​ផ្ញើ​ឯកសារ ដែល​បង្កើតឡើង​ជាង ២០ឆ្នាំ​មកហើយ និង​ទទួលបាន​ការគាំទ្រ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទាំង​សកលលោក។ នៅ​ខែ​ឆ្នូ ឆ្នាំ២០២០ ក្រុម​ហេ​គ​ឃ័​រ​បាន​ប្រើប្រាស់ កំហុស​នៅ zero-day នៅក្នុង protocol នេះ​ដើម្បី​ទាញយក​ព័ត៌មាន​ដែល​បាន​រក្សាទុក​នៅក្នុង​ម៉ាស៊ីន​មេ របស់​ក្រុមហ៊ុន Accellion ៕

ខណៈពេលដែល​បច្ចុប្បន្ន​ភាព​ទាញ​ទារ​ឱ្យ​បញ្ចេញ ដើម្បី​ដោះស្រាយ​បញ្ហា ក្រុម​ហេ​គ​ឃ័​រ​បាន​គ្រប់គ្រង និង​ធ្វើការ​សម្របសម្រួល​ម៉ាស៊ីន​មេ​ស្ថាប័ន​មួយចំនួន​ដែល​ងាយ​រងគ្រោះ​មុន។ អំពី​ក្រុម Clop ransomware អ្នកជំនាញ​បាន​ថ្លែងថា ក្រុម​ហេ​គ​ឃ័​រ​បានចាប់ផ្តើម​វាយប្រហារ Accellion FTA ដើម្បី អ៊ី​ន​គ្រីប​ប្រព័ន្ធ និង​លួច​ព័ត៌មានសំខាន់។ ក្នុងចំណោម​ជនរងគ្រោះ​រួមមាន៖ Singtel, Jones Day and ABS Group។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here