នាយកប្រតិបត្តិកំពូលនៃក្រុមហ៊ុនកម្មវិធីដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់បានស្តីបន្ទោសលើអ្នកហាត់ការចំពោះករណីមានអ្នកវាយប្រហារលួចបន្លំលេខកូដសម្ងាត់ពីក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ។ គេជឿថាពាក្យសម្ងាត់“solarwinds123” គឺជាបុព្វហេតុដែលបណ្តាលឲ្យមានការហេគតាមអ៊ីនធឺរណិតនៅឆ្នាំ២០២០។ ព័ត៌មានចុងក្រោយបំផុតទទួលបានពីខ្សែសង្វាក់ផ្គត់ផ្គង់ក្រុមហ៊ុន SolarWinds បានឲ្យដឹងថា ការវាយប្រហារបង្កផលប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុនចំនួនច្រើនជាង ១៨,០០០ នាក់។
នាយកប្រតិបត្តិ Sudhakar Ramakrishna បង្ហាញខ្លួននៅក្នុងសវនាការមួយនៅចំពោះមុខ គណៈកម្មាធិការគណៈកម្មាធិការត្រួតពិនិត្យនិងកែទម្រង់និងសន្តិសុខមាតុភូមិនៅក្រុមហ៊ុន SolarWinds នៅថ្ងៃសុក្រហើយគាត់បានផ្តល់សក្ខីកម្មថា លេខសម្ងាត់នោះគេប្រើប្រាស់តាំងពីដើមឆ្នាំ២០១៧មកម្លេះ ។គេជឿថា កម្មវិធី SolarWinds ‘Orion រងការសម្របសម្រួលនៅដើមខែតុលា ឆ្នាំ២០១៩។ អ្នកវាយប្រហារប្រើមេរោគនោះដើម្បីបើកទ្វាក្រោយ Sunburst។រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានភ្នាក់ងាររដ្ឋាភិបាលចំនួន៩និងភ្នាក់ងារឯកជនជាច្រើនរងគ្រោះពីបញ្ហានេះ។
គេចាត់ទុកថា ការវាយប្រហារនេះមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ខណៈដែលភ្នាក់ងារសន្តិសុខ Cybersecurity and Infrastructure Security Agency (CISA) បានណែនាំដល់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីនេះដោយមានប្រសិទ្ធិភាពភ្លាមៗឬក៏បញ្ឈប់ការប្រើប្រាស់កម្មវិធីនោះតែម្តង។
សរុបសេចក្តីមក គេជឿជាក់ថា លេខសម្ងាត់ “solarwinds123” រងការបែកធ្លាយចេញទៅក្រៅតាមរយៈ GitHub repository តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ហើយគេរកឃើញថាវារងការសម្របសម្រួលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ប្រែសម្រួល៖ប៉ោក លក្ខិណា