មេរោគ​ថ្មី ជម្រុញ​និង​គាំទ្រ​កសិករ​ក្រីក្រ តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ឥណ្ឌា

0

អ្នកជំនាញ​សន្តិសុខ​អ៊ីនធឺណិត​បាន​រាយការណ៍​ថា​បាន​រកឃើញ​មេរោគ ransomware ឈ្មោះ Sarbloh ដែល​អ៊ី​ន​គ្រីប​ប្រព័ន្ធ​ចម្លង​មេរោគ និង​ផ្ញើ​សារ​គាំទ្រ​ការតវ៉ា​របស់​កសិករ​រាប់ពាន់នាក់​នៅ​ឥណ្ឌា។

នៅ​ឆ្នាំ២០២០ រដ្ឋាភិបាល​ឥណ្ឌា​បានអនុម័ត​ច្បាប់ “ច្បាប់​កសិកម្ម” ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម ដំណើរការ​កសិកម្ម​នៅក្នុង​ប្រទេស។ ទោះជា​យ៉ាងណា អ្នកបង្កើត​ច្បាប់​ជឿថា​ច្បាប់​នេះ​នឹង​ប៉ះពាល់ ដល់​ជីវភាព​របស់​កសិករ និង​ប្រាក់ចំណូល​របស់​ពួកគាត់ ដោយសារ​ការ​រឹតបន្តឹង​លើ​ការទិញ​លក់ ផលិតផល​កសិកម្ម។

រឿងនេះ​បាន​នាំឱ្យ​កសិករ​ឥណ្ឌា​រាប់ពាន់នាក់​មិន​ពេញចិត្ត​នៅ​ទូទាំង​ក្រុង New Delhi តាំងពី​ខែវិច្ឆិកា ឆ្នាំ២០២។

របាយការណ៍​ចេញ​ដោយ​ក្រុមហ៊ុន Malwarebytes and Cyber បាន​រៀបរាប់​លម្អិត​ពី​ការលេចឡើង​នៃ មេរោគ encryption malware នេះ ត្រូវបាន​ចែករំលែក​តាមរយៈ​ឯកសារ Microsoft Office អាក្រក់​ដែល អាច​គាំទ្រ​សារ​តវ៉ា​របស់​កសិករ។ អ្នកស្រាវជ្រាវ​នៅ​មិនទាន់​ដឹង ថា​តើ files ទាំងនេះ​ត្រូវបាន​ផ្ញើ​តាម phishing emails ឬក៏​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​ដែល​បាន​សម្របសម្រួល​នោះទេ ទោះយ៉ាងណា ពួកគេ​ដឹងថា អ្នកប្រើប្រាស់​ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឯកសារ​ទាំង​ស្រុង​ដោយ​គ្រាន់តែ enable content។

នៅពេលដែល​អ្នក​ប្រើ enable content, macros នឹង download a file identified ជា putty.exe ប្រើ bitsadmin.exe នៅក្នុង folder ឯកសារ បន្ទាប់មក​អាច​ដំណើរការបាន។ នៅពេល​ដំណើរការ មេរោគ ransomware នឹង encrypt system និង​បន្ថែម .sarbloh extension ទៅកាន់​ឯកសារ​ដែល​បាន​ចម្លង។

Michael Gillesple អ្នកជំនាញ​មេរោគ ransomware និង​ជា​អ្នកបង្កើត platform No More Ransom បាន​លើកឡើងថា Sarbloh គឺ​ពឹង​ផ្អែកទៅលើ open source ransomware ដែល​គេ​ស្គាល់​ថា​ជា KhalsaCrypt ដែល​នៅពេលនេះ​មិនមាន decryption tools ទេ ដូច្នេះ​ជនរងគ្រោះ​ពី​ការចម្លង​មេរោគ នេះ​ត្រូវតែ backup systems ឬ​បើ​ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវតែ​បង់ប្រាក់​លោះ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here