មេរោគបណ្តាញថ្មី(botnet)កំពុងកំណត់គោលដៅលើឧបករណ៍ដែលភ្ជាប់បណ្តាញនាំឲ្យមានផលប៉ះពាល់ពីភាពងាយរងគ្រោះកម្រិតធ្ងន់ធ្ងរហើយឧបករណ៍មួយចំនួនផ្សេងទៀតរងប៉ះពាល់ដល់ឧបករណ៍សុវត្ថិភាពបណ្តាញ។ការវាយប្រហារនៅតែមានលក្ខណៈសកម្មនិងប្រើការកេងប្រវ័ញ្ចដែលរកបានពីសាធារណៈហើយនៅពេលខ្លះទៀតវាអាចវាយប្រហារបានត្រឹមតែរយៈពេលពីរឬបីម៉ោងក្រោយពីប្រតិតបត្តិការរួច។ កូដបំពានលើភាពងាយរងគ្រោះយ៉ាងហោចណាស់ចំនួន១០ត្រូវបានគេប្រើប្រាស់រហូតមកដល់ពេលនេះ។
មានការកេងប្រវ័ញ្ចថ្មីៗបន្ថែមទៀតទៅលើចំណុចខ្សោយដូចជា CVE-2021-22502 ដែលជាកំហុសប្រតិបត្តិកូដពីចម្ងាយនៅក្នុងមីក្រូហ្វូនកំណត់គោលដៅលើផលិតផលពីក្រុមហ៊ុន Vertica។ភាពងាយរងគ្រោះធ្ងន់ធ្ងរចំនួនពីរផ្សេងទៀតដែលរងការធ្វើអាជីវកម្មក្នុងការវាយប្រហារពីប្រតិបត្តិករនៃបណ្តាញ Mirai-based botnet នេះមានដូចជា CVE-2021-27561 និង CVE-2021-27562 ដោយកត្តានេះបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រង Yealink៕
ប្រែសម្រួល៖ប៉ោក លក្ខិណា









