ក្មេងជំទង់យល់ព្រមអោយជាប់ពន្ធនាគាររយៈពេល៣ឆ្នាំចំពោះការឆបោកតាម Twitter Bitcoin scam

0

ក្មេងជំទង់នៅរដ្ឋផ្លរីដាម្នាក់បានសារភាពកំហុសពីបទឆបោកក្រោយពីហេគលើគណនី Twitter របស់អ្នកល្បីល្បាញដើម្បីដំណើរការការឆបោក cryptocurrency ដោយប្រមូលប្រាក់ bitcoins ដែលមានតម្លៃប្រហែល១២០,០០០ ដុល្លារ។

Graham Ivan Clark ជាប់ចោទនៅឆ្នាំមុន មុនពេលលោកដល់អាយុមនុស្សពេញវ័យនៅខែកក្កដាឆ្នាំ២០២០មានអាយុ១៨ ឆ្នាំ។ នៅខែមករា ឆ្នាំ២០២១ លោកជាជនសង្ស័យដំបូង និងជាអ្នកដែលបានរៀបចំការវាយលុកលើបណ្តាញសង្គម Twitter នៅឆ្នាំមុន។ បុគ្គលផ្សេងទៀតដែលត្រូវគេចោទប្រកាន់ចំពោះការចូលរួមវាយប្រហារគឺលោក Mason Sheppard (Chaewon) មកពីតំបន់ Bognor Regis ចក្រភពអង់គ្លេស និងលោក Nima Fazeli (Rolex) មកពីOrlando រដ្ឋ Florida ។

បណ្តាញសង្គម Twitter និយាយថា លោក Clark និងអ្នកវាយប្រហារដទៃផ្សេងទៀតបានគ្រប់គ្រងលើគណនីដែលមានកេរ្តិ៍ឈ្មោះខ្ពស់បន្ទាប់ពីពួកគេបានលួចយកអត្តសញ្ញាណប័ណ្ណរបស់បុគ្គលិក Twitter ក្នុងប្រតិបត្តិការវាយប្រហារបន្លំលើទូរស័ព្ទដោយជោគជ័យនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។គណនីដែលក្រុមហេគឃ័រប្រើសម្រាប់យុទ្ធនាការ Bitcoin scam រួមមាន៖(@Apple and @Uber), crypto exchanges (@coinbase, @Gemini, and @binance), tech executives, celebrities, and politicians (@JeffBezos, @BarackObama, @elon_musk, @kanyewest, @JoeBiden, @BillGates, and @WarrenBuffett)។លោក Clark បានយល់ព្រមនៅថ្ងៃអង្គារ ទី១៦ ខែមីនានេះដើម្បីជាប់ទោសជាពិរុទ្ធជនវ័យក្មេងក្នុងការឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំក្រោយពីមានការសាកសួររយៈពេល៣ឆ្នាំ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here