ការវាយប្រហារ​តាម DDOS ប៉ះពាល់​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន នៅ​ទូទាំង​សកលលោក

0

នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២១ ការវាយប្រហារ​តាម denial of service (DoS) បាន​នាំមុខគេ​នៅក្នុង ពិភពលោក នូវ​សកម្មភាព​ជម្រិត​ទារប្រាក់ មាន​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន។

អ​ញ្ញត្តិ​ដ៏​គ្រោះថ្នាក់​ជាងគេ ត្រូវគេ​ស្គាល់​ថា​ជា Ransom DDoS (RDoS) ក្រុមហ៊ុន​សន្តិសុខ Akamai រង​ផលប៉ះពាល់​ដោយ DoS យ៉ាងធ្ងន់ធ្ងរ លើ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន ដែល​នាំទៅដល់​ការ​ជម្រិត​ទារ ប្រាក់៖ “នៅក្នុង​ខែកុម្ភៈ ឆ្នាំនេះ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ការវាយប្រហារ​តាមរយៈ DoS ធំៗ ៦” បើ យោងតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន។

Akamai ក៏បាន​រកឃើញ​ឧប្បត្តិហេតុ​ពីរ​ផ្សេងទៀត​ដែល​មិន​ធ្លាប់មាន​ពីមុន និង​វាយប្រហារ​លើ​ក្រុមហ៊ុន ភ្នាល់​ហ្គេម​អន​ឡាន​ដែលមាន​មូលដ្ឋាន​នៅ​អ៊ឺរ៉ុប អ្នកស្រាវជ្រាវ​ក៏បាន​រៀបរាប់​ប្រាប់​ពី​ការវាយប្រហារ តាម RDoS ថា៖ “តាំងពី​ការវាយប្រហារ​នេះ​ចាប់ផ្តើម​មក ហេ​គ​ឃ័​រ​បានបង្ហាញ​ពី​ចំនួន​ដ៏​ច្រើន ដែល មាន​រហូតដល់ ៨០០ Gbps នៅ​ខែកុម្ភៈ ឆ្នាំ២០២១” បើ​យោងតាម​របាយការណ៍។

របាយការណ៍​នៃ​ឧប្បត្តិ​ហេតុថា ហេ​គ​ឃ័​របា​ន​ប្រើ​វិធីសាស្ត្រ​ថ្មី​ដើម្បី​ដាក់ពង្រាយ​ការវាយប្រហារ ដោយ ទាញយក​អត្ថប្រយោជន៍​ពី Datagram Congestion Protocol (DCCP) ដែល​គេ​ស្គាល់​ថា​ជា Protocol 33៖ “វិធីសាស្ត្រ​នេះ​អនុញ្ញាតឱ្យ​ឆ្លងកាត់​ការការពារ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ TCP and UDP traffic flows ដែលជា​មូលដ្ឋាន​ទូទៅ​ត្រូវបាន​ប្រើ​នៅក្នុង​ការវាយប្រហារ​បែបនេះ” បើ​យោងតាម​ការ បញ្ជាក់​ពី​អ្នកជំនាញ។

ម្យ៉ាងវិញទៀត អ្នកជំនាញ​ក្រុមហ៊ុន Radware បង្ហាញ​ពី​ការរកឃើញ​នៃ​ការវាយប្រហារ RDoS ដ៏​ធំ ដែល​បានចាប់ផ្តើម​តាំងពី​ចុងឆ្នាំ២០២០ និង​ដើម​សប្តាហ៍​ទីមួយ ឆ្នាំ២០២។ ហេ​គ​ឃ័​រ​ទាមទារ​ប្រាក់រហូតដល់ 10 Bitcoin នៅក្នុង​ករណីនីមួយ។ សូចនាករ​សំខាន់​នោះ​គឺថា​ការវាយប្រហារ​ទាំងអស់ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ហេ​គ​ឃ័​រ​ដដែល បើ​យោងតាម​សារ​ជម្រិត​ទារប្រាក់​ដែល​ទទួល​ដោយ ក្រុមហ៊ុន​រងគ្រោះ​ទាំងនោះ។

ប្រភពព័ត៌មាន៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here