សូម​ប្រយ័ត្ន! ហេ​គ​ឃ័​រ​ប្រើមេរោគ Prometei Botnet ចូលក្នុង​ចន្លោះប្រហោង​ Microsoft Exchange ដើម្បី​លួច​ទិន្នន័យ​ហិរញ្ញវត្ថុ

0

សូមប្រយ័ត្ន! ហេឃ័ប្រើប្រាស់មេរោគ Prometei Botnet ដើម្បីជ្រៀតចូលក្នុងចន្លោះប្រហោងនៃកម្មវិធី Microsoft Exchange ដើម្បីលួចទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក។

នៅ​ថ្ងៃទី 28 ខែមេសា​នេះ អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Cybereason រកឃើញ​នូវ​យុទ្ធនាការ​ចែកចាយ​មេរោគ Prometei Botnet ទៅលើ​ក្រុមហ៊ុន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ ហេ​គ​ឃ័​រ​ប្រើប្រាស់​មេរោគ​នេះ​ជ្រៀត​ចូលក្នុង​កម្មវិធី Microsoft Exchangeតាមរយៈ​ចន្លោះប្រហោង​នៅក្នុង CVE-2021-26855, CVE-2021-26857, CVE-2021-26858 និង  CVE-2021-27065 ដើម្បី​ធ្វើការ​លួច​ទិន្នន័យ​ហិរញ្ញវត្ថុ និង​ទិន្នន័យសំខាន់ៗជាច្រើន​ទៀត​របស់​អាជីវកម្ម​ទាំងនេះ។

សម្រាប់​ចន្លោះប្រហោង​ទាំងអស់នេះ​អនុញ្ញាតអោយ​ហេ​គ​ឃ័​រ​អាចធ្វើ​ការចូល​ទៅក្នុង​ម៉ាស៊ីន​មេ Exchange server នៅក្នុង​សិទ្ធិ​ជា Admin ដើម្បី​ធ្វើការ​តម្លើង​មេរោគ malware និង​លួច​ទិន្នន័យ​ជាច្រើន​ចេញពី​ម៉ាស៊ីន​ដែល​ឆ្លង​មេរោគ​នេះ។ នៅក្នុង​ខែមីនា​នេះ ក្រុម​ហេ​គ​ច្រើនជាង 10 ក្រុម​បាន​វាយប្រហារ​ទៅលើ​ចន្លោះប្រហោង​នៅក្នុង Microsoft Exchange servers ដើម្បី​ចែកចាយ​មេរោគ។

យ៉ាងណាមិញ ក្រុមហ៊ុន Microsoft អះអាង​កាលពី​ខែ​មុននេះ​ថា ម៉ាស៊ីន​មេ Exchange servers ជិត 92% ដែល​ភ្ជាប់​ទៅកាន់​អ៊ី​ន​ធឺរ​ណិ​ត​បាន​ទទួលបាន​នូវ Patch សុវត្ថិភាព​ហើយ។ សម្រាប់​អ្នកប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ  Windows និង Linux ជាមួយនឹង​កម្មវិធី Microsoft Exchange សូម​ធ្វើការ​អាប់​ដេ​តទៅ​លើ Patch សុវត្ថិភាព​ជាបន្ទាន់៕

ប្រភព៖ https://gbhackers.com/hackers-using-prometei-botnet-to-exploiting-microsoft-exchange-vulnerabilities/

LEAVE A REPLY

Please enter your comment!
Please enter your name here