មេរោគ Bizarro Banking Trojan លួច​ទិន្ន័យ​អតិថិជន​មក​ពី​ធនាគារ​ចំនួន ​៧០ ​នៅ​អឺរ៉ុប ​និង​អាមេរិក​ខាង​ត្បូង

0

អ្នកជំនាញស្រាវជ្រាវសុវត្ថិភាពនៅក្រុមហ៊ុន Kaspersky បានរកឃើញមេរោគ Bizarro ដោយមេរោគនេះបានលួចទិន្ន័របស់អតិថិជនមកពីធនាគារចំនួន ៧០ធនាគារនៅអ៊ឺរ៉ុប និងអាមេរិកខាងត្បូង។

Bizarro គឺមេរោគក្នុងស្រឡាយមេរោគ (Trojans)​ ដែលមានកំណើតចេញពីប្រទេសប្រេស៊ីល ហើយវាធ្លាប់បានវាយប្រហារធនាគារនៅក្នុងប្រទេសជាច្រើន នៅជុំវិញពិភពលោក។ វាជាមេរោគដែលប្រើវិធីសាស្ត្របោកប្រាស់អតិថិជន (social engineering) តាមរយៈការបញ្ចូន មេរោគតាមកញ្ចប់ MSI (Microsoft Installer) ដោយប្រើតំណដែលភ្ជាប់ក្នុង spam របស់អ៊ីម៉េល។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Kaspersky បានឲ្យដឹងថា នៅពេលដែលជនរងគ្រោះបានដំណើរការមេរោគនៅក្នុងម៉េលនោះ Bizarro នឹងទាញយកហ្វាល ZIP ពីគេហទំព័រដែលរងការសម្របសម្រួល។

សមត្ថភាពរបស់មេរោគ Bizarro
-វាអាចចាប់យកព័ត៌មានលុកចូលដែលជនរងគ្រោះបញ្ចូលទៅក្នុងគេហទំព័រធនាគារ
-វាត្រួតពិនិត្យ clipboard របស់ជនរងគ្រោះ ដើម្បីរក និងជំនួសអាស័យដ្ឋាន Bitcoin ដោយប្តូរមកដាក់អាស័យដ្ឋានរបស់ខ្លួន។
-វាមានសមត្ថភាពក្នុងការផលិតផ្ទាំងព័ត៌មានក្លែងក្លាយដើម្បីត្រងលេខកូដ 2FA (ការបង្កើតលេខកូដសុវត្ថិភាពពីរកត្តា)
-វានឹងឈប់ដំណើរការភ្លាមៗនៅពេលអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រធនាគារមួយដែលកូដខ្លាំង។
វិធានការណ៍ការពារ
អ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកប្រើប្រាស់អនុវត្តតាមគោលការណ៍មួយចំនួនដូចជា៖
-កុំចុចលើតំណ (Linls)ណាដែលមិនស្គាល់
-ឆែកមើលប្រព័្ធជានិច្ចក្រែងឃើញមានអ្វីមិនប្រក្រតី
-តាមដានមើលផ្ទាំងដែលលោតបង្ហាញលើគេហទំព័រជាពិសេសគេហទំព័រធនាគារ
-ពិនិត្យមើលអាសយដ្ឋាន bitcoin គោលដៅរបស់អ្នកទ្វេដងជានិច្ចមុនពេលផ្ញើប្រាក់ណាមួយចេញទៅ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកវិភាគបានប្រកាសថា ពុំទាន់មានទិន្នន័យច្បាស់លាស់ដែលថា មានអ្នកប្រើប្រាស់ប៉ុន្មាននាក់ដែលរងផលប៉ះពាល់ពីមេរោគ Trojan នេះទេ ដោយសារតែពុំមានធនាគារណាមួយបានផ្សព្វផ្សាយព័ត៌មានពីផលប៉ះពាល់ជាសាធារណៈទាក់ទងនឹងបញ្ហានេះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhackers ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here