ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពជាច្រើនបានរកឃើញនូវចំនុចរងគ្រោះដ៏គ្រោះថ្នាក់ដែលមិនទាន់បាន Patch ដែលប៉ះពាល់ទៅលើ Pling-based free and open-source software (FOSS) នៅលើប្រព័ន្ធប្រតិបត្តិការ Linux platform ដែលបណ្តាលអោយមានការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គត់ (supply-chain attacks)និងអាចបញ្ជាការប្រតិបត្តិកូដពីចម្ងាយបាន (remote code execution (RCE))។
សហស្ថាបនិក Fabian Bräunlein របស់ក្រុមហ៊ុន Positive Security និយាយថា “ប្រព័ន្ធប្រតិបត្តិការ Linux នេះគឺផ្អែកនៅលើ Pling platform ដែលពេលនេះមានចំនុចរងគ្រោះនៅក្នុង [cross-site scripting] ដែលបណ្តាលអោយមានការវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គត់ (supply-chain attack) បាន។ នៅលើ PlingStore app នេះបណ្តាលអោយមានការបញ្ជាកូដពីចម្ងាយបាន។”
គួរបញ្ជាក់ផងដែរថា PlingStore នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការ search និងតម្លើងនូវ Linux software, themes, icons និង add-ons ជាច្រើនទៀតដែលអ្នកប្រើប្រាស់មិនអាចធ្វើការដោនឡូតបានតាមរយៈ software center របស់ក្រុមហ៊ុនចែកចាយនោះ។ នៅក្នុងចំនុចខ្សោយដែលមិនបាន Patch នេះ អ្នកវាយប្រហារអាចដំណើរការនូវកូដមេរោគ JavaScript code សម្រាប់ការបញ្ជាពីចម្ងាយបាន។ ដូចនេះ សូមអ្នកប្រើប្រាស់ធ្វើការ patch ជាបន្ទាន់៕