ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតបានរកឃើញនូវការវាយប្រហារនូវមេរោគ TrickBot malware ដ៏មានគ្រោះថ្នាក់ដែលកំពុងតែវាយប្រហារទៅលើជនរងគ្រោះជាច្រើននៅជុំវិញពិភពលោក។ មេរោគនេះត្រូវគេដឹងថាមានដើមកំណើតចេញពីប្រទេសរុស្សី។ ក្រុមហ៊ុន Bitdefender និយាយថា “មេរោគនេះមានសមត្ថភាពក្នុងការតាមដាន និងប្រមូលនូវទិន្នន័យរបស់ជនរងគ្រោះបានថែមទៀត។ មេរោគ Trickbot មិនមានបង្ហាញសញ្ញាណាមួយអំពីការយឺតទៅលើម៉ាស៊ីននោះទេ។”
មេរោគ Botnets នេះត្រូវគេដឹងថាជារបស់ក្រុមហេគឃ័រដ៏ល្បីល្បាញ Wizard Spider ដែលមេរោគនេះមានសមត្ថភាពក្នុងការលួចយកនូវទិន្នន័យសំខាន់ៗនៅលើបណ្តាញណេតវើក (network) ដូចទៅនឹងមេរោគ ransomware ផ្សេងទៀតដែរ។ នៅពេលដែលមេរោគ Trickbot នេះឆ្លងចូលទៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះនោះអនុញ្ញាតអោយហេគឃ័រអាចដាក់មេរោគ backdoor នៅក្នុង Unified Extensible Firmware Interface (UEFI) បាន។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Bitdefender ក្រុមហេគឃ័រនេះបានធ្វើការអភិវឌ្ឍនូវ version ថ្មីដែលមានឈ្មោះហៅថា “vncDll” និង “tvncDll” ។ គួរបញ្ជាក់ផងដែរថា ពេលនេះ មេរោគ Trickbot malware កំពុងតែវាយប្រហារនៅក្នុងប្រទេសប្រេស៊ីល អាមេរិកឡាទីន និងអាហ្គានីស្ថាន៕