Instagram ដាក់អោយដំណើរការមុខងារ ‘Security Checkup’ ដើម្បីជួយអ្នកប្រើប្រាស់អោយស្រោចស្រង់នូវគណនីដែលត្រូវគេហេគ

0

ថ្មីៗនេះ ក្រុមហ៊ុន Instagram បានប្រកាសបង្ហាញនូវមុខងារថ្មីមួយគឺ “Security Checkup” ដែលមានគោលដៅក្នុងការជួយការពារសុវត្ថិភាពគណនី និងជួយអ្នកប្រើប្រាស់ក្នុងការស្រោចស្រង់ទៅលើគណនីដែលត្រូវបានហេគឃ័រលួចមកវិញថែមទៀត។

ដើម្បីអាចចូលទៅកាន់គណនីទាំងអស់នោះ អ្នកប្រើប្រាស់ត្រូវអនុវត្តនូវជំហានមួយចំនួនដូចជាការឆែកមើលទៅលើសកម្មភាពនៃការ Login ការពិនិត្យទៅលើព័ត៌មាននៃ Profile និងអាប់ដេតននូវព័ត៌មានទំនាក់ទំនងដូចជាលេខទូរស័ព្ទ និងអ៊ីម៉ែល។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះសំណូមពរអោយអ្នកប្រើប្រាស់បើកដំណើរការនូវមុខងារ 2FA សម្រាប់ការការពារសុវត្ថិភាពបន្ថែម និងការពារការចូល Login ដោយគ្មានការអនុញ្ញាត។

Instagram និយាយថា ខ្លួននឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវប្រទេសដើម្បីប្រើប្រាស់ជាមួនឹងលេខ WhatsApp សម្រាប់ផ្ទៀងផ្ទាត់គណនីរបស់ពួកគេបាន។ បណ្តាញសង្គមនេះបញ្ជាក់ថា “Instagram នឹងមិនផ្ញើសារដោយផ្ទាល់ទៅអ្នកប្រើប្រាស់នោះទេ។”

LEAVE A REPLY

Please enter your comment!
Please enter your name here