រដ្ឋបាលសន្តិសុខសាយប័ររបស់ចិន (CAC) បានចេញនូវបទបញ្ហាថ្មីមួយអោយក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពធ្វើការរាយការណ៍នូវចំនុចរងគ្រោះទាំងអស់ដែលពួកគេរកឃើញនៅក្នុងប្រព័ន្ធកុំព្យូទ័រទៅកាន់រដ្ឋាភិបាលនៅក្នុងរយៈពេលត្រឹមតែ 2 ថ្ងៃបន្ទាប់ពីធ្វើរបាយការណ៍នេះ។
“បទបញ្ញត្តិស្តីពីការគ្រប់គ្រងភាពងាយរងគ្រោះនៃបណ្តាញផលិតផលណេតវើក” ត្រូវគេរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2021 នេះ ហើយច្បាប់នេះមានគោលដៅក្នុងការស្វែងរក រាយការណ៍ ជួសជុល ចេញផ្សាយនូវចន្លោះប្រហោង និងការពារហានិភ័យសុវត្ថិភាព។
នៅក្នុងច្បាប់នេះនិយាយថា “គ្មានស្ថាប័ន ឬអង្គការណាមួយដែលអាចធ្វើការកេងចំណេញទៅលើចន្លោះប្រហោងសុវត្ថិភាពដើម្បីវាយប្រហារទៅលើសុវត្ថិភាពបណ្តាញនោះទេ ហើយនេះគឺជាសកម្មភាពដែលខុសច្បាប់ក្នុងការប្រមូល លក់ និងចែកចាយព័ត៌មាននេះនៅលើបណ្តាញ។”
នៅក្នុងការហាមប្រាមទៅលើការលក់នៃព័ត៌មាននៃចំណុចខ្សោយសុវត្ថិភាពនេះ ច្បាប់ថ្មីនេះគឺមានគោលដៅក្នុងការហាមឃាត់ការចែកចាយព័ត៌មានជាសាធារណៈអំពីចំណុចខ្សោយនៃសុវត្ថិភាពនៅលើអ៊ីនធឺរណិត។ បន្ថែមពីនេះទៀត ច្បាប់នេះក៏ហាមប្រាមទៅលើការចែកចាយកម្មវិធី និង Tools ដើម្បីធ្វើការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងនៅលើបណ្តាញណេតវើកផងដែរ៕