មេរោគ LemonDuck វាយប្រហារលើប្រព័ន្ធ Windows និង Linux

0

មេរោគ LemonDuck ជំនាន់ថ្មីត្រូវបានរកឃើញដោយអ្នកជំនាញផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft ហើយកំណែថ្មីនេះអាចលួចយកទិន្នន័យ និងអនុវត្តសកម្មភាពព្យាបាទផ្សេងៗនៅលើកុំព្យូទ័រងាយរងគ្រោះ។

ទោះយ៉ាងណា ភ្នាក់ងារការពារសុវត្ថិភាព Microsoft 365 Defender Threat Intelligence របស់ក្រុមហ៊ុន Microsoft 365 បានអះអាងថា មេរោគ LemonDuck ជំនាន់ថ្មីនេះមានគ្រោះថ្នាក់ខ្លាំងណាស់បើប្រៀបធៀបទៅនឹងជំនាន់ចាស់។ នៅពេលនេះអ្នកប្រើប្រាស់គ្រប់រូបគួរតែមានវិធានការណ៍សន្តិសុខ បើសិនជាអ្នកប្រើប្រាស់ទាំងអស់មិនអនុវត្តវិធានការណ៍សន្តិសុខមូលដ្ឋាននោះទេ ពួកគេនឹងក្លាយជាគោលដៅរបស់អ្នកវាយប្រហារ។

មេរោគថ្មីនេះមានសមត្ថភាពដូចជាលួចព័ត៌មានសំខាន់ បិទមុខងារសុវត្ថិភាព ចែកចាយអ៊ីម៉េលបន្លំ ដំឡើងទ្វាក្រោយដើម្បីធ្វើសកម្មភាពវាយប្រហារពេលក្រោយ។ ចំណុចងាយរងគ្រោះដែលរងការបំពានមានដូចជា៖ CVE-2019-0708 – BlueKeep, CVE-2017-0144 – EternalBlue, CVE-2020-0796 – SMBGhost, CVE-2017-8464 – LNK RCE,
CVE-2021-27065 – ProxyLogon, CVE-2021-26855 – ProxyLogon, CVE-2021-26857 – ProxyLogon, CVE-2021-26858 – ProxyLogon។

ប្រទេសដែលរងការវាយប្រហារពីមេរោគ LemonDuck មាន៖សហរដ្ឋអាមេរិក រុស្ស៊ី ចិន អាឡឺម៉ង់ ចក្រភពអង់គ្លេស ឥណ្ឌា កូរ៉េ កាណាដា បារាំង និងប្រទេសវៀតណាម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here