ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញនូវចំនុចរងគ្រោះចំនួន 14 ដែលប្រើប្រាស់នៅក្នុង TCP/IP stack ដោយអ្នកប្រើប្រាស់រាប់លាននាក់នៅលើឧបករណ៍ Operational Technology (OT) ដែលប្រើប្រាស់នៅក្នុងរោងចក្រផលិតថាមពល រោងចក្រផលិតទឹកស្អាត និងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។
ចំនុចរងគ្រោះនេះអនុញ្ញាតអោយអ្នកវាយប្រហារអាចប្រតិបត្តិការបញ្ជាកូដពីចម្ងាយ ការវាយប្រហារ DoS ការទម្លាយព័ត៌មានសំខាន់ ការវាយប្រហារ TCP spoofing និង DNS cache poisoning ជាដើម។
NicheStack (InterNiche stack) គឺជាប្រភេទ closed-source TCP/IP stack ដែលត្រូវបានឌីស្សាញឡើងសម្រាប់ឧបករណ៍ភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់ធំៗជាច្រើនដូចជា Siemens, Emerson, Honeywell, Mitsubishi Electric, Rockwell Automation និង Schneider Electric នៅក្នុង programmable logic controllers (PLCs) និងផលិតផលជាច្រើទៀតរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា គ្រប់ versions ទាំងអស់របស់ NicheStack មុន version 4.3 គឺរងគ្រោះដោយសារតែចន្លោះប្រហោងនៅក្នុង INFRA:HALT ដែលបណ្តាលអោយឧបករណ៍ OT ច្រើនជាង 6,400 ត្រូវរងគ្រោះនៅពេលដែលភ្ជាប់ទៅកាន់អ៊ីនធឺរណិតនៅក្នុងខែមីនា ឆ្នាំ 2021 នេះហើយភាគច្រើនវាស្ថិតនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក អេស្ប៉ាញ ស៊ុយអែត និងអ៊ីតាលី៕