អ្នកជំនាញនៅក្រុមហ៊ុន Crytek បញ្ជាក់ពីការវាយប្រហាររបស់មេរោគ Egregor លើករណីលួចទិន្នន័យរបស់អតិថិជន

0

អ្នកអភិវឌ្ឍន៍កម្មវិធីហ្គេម និងអ្នកបោះពុម្ពផ្សាយនៃក្រុមហ៊ុន Crytek បានបញ្ជាក់ថា ក្រុមមេរោគ Egregor (ransomware) បានបំពានលើបណ្តាញរបស់ក្រុមហ៊ុននៅខែតុលា ឆ្នាំ២០២០ តាមរយៈបំពានលើប្រព័ន្ធអ៊ិនគ្រីប និងលួចយកឯកសារដែលមានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។ក្រោយមក ឯកសារ និងទិន្ន័យទាំងនោះមានលេចធ្លាយនៅលើគេហទំព័រងងឹតរបស់ក្រុមហេគឃ័រ។

ក្រុមហ៊ុនបានទទួលស្គាល់ពីការវាយប្រហារនេះនៅក្នុងលិខិតជូនដំណឹងអំពីករណីបំពានដែលបានផ្ញើទៅបុគ្គលទាំងអស់ដែលរងផលប៉ះពាល់នៅដើមខែនេះ​ ហើយក៏មានជនរងគ្រោះម្នាក់បានចែករំលែកពីបញ្ហារងគ្រោះជាមួយភ្នាក់ងារសារព័ត៌មានផងដែរ។ ក្រុមហ៊ុន Crytek បានបញ្ជាក់ថា ប្រតិបត្តិករមេរោគ Egregor ក្រោយមកបានបញ្ចេញឯកសារ ដែលមេរោគទាំងនោះលួចបាននៅលើគេហទំព័រងងឹតបញ្ចេញទិន្នន័យរបស់ពួកគេ។

ទិន្ន័យដែលប្រតិបត្តិករមេរោគ Egregor បានលួចរួមមាន៖
-ហ្វាលទាក់ទងនឹង WarFace
-ការផ្អាកហ្គេម Arena of Fate MOBA របស់ក្រុមហ៊ុន Crytek
-ឯកសារដែលមានព័ត៌មានអំពីប្រតិបត្តិការបណ្តាញរបស់ពួកគេ

ក្រុមហ៊ុន និងអង្គការល្បីៗទូទាំងពិភពលោកផ្សេងទៀត ដែលរងការវាយប្រហារពីមេរោគ Egregor រួមមាន ក្រុមហ៊ុន Barnes និង Noble ក្រុមហ៊ុន Kmart ក្រុមហ៊ុន  Cencosud
ក្រុមហ៊ុន  Randstad និងបណ្តាញ TransLink របស់ក្រុមហ៊ុន Vancouver។

គួររំលឹកផងដែរថា នៅខែកុម្ភះ ឆ្នាំ២០២១ សមាជិកជាច្រើននៃក្រុមប្រតិបត្តិការមេរោគ Egregor​ត្រូវបានចាប់ខ្លួននៅប្រទេសអ៊ុយក្រែន ក្រោយពីមានប្រតិបត្តិការរួមគ្នារវាងមន្រ្តីអនុវត្តច្បាប់បារាំង និងអ៊ុយក្រែន។ គេជឿថា បុគ្គលដែលត្រូវបានចាប់ខ្លួនគឺជាបុត្រសម្ព័ន្ធរបស់ក្រុមមេរោគ Egregor ដោយពួកគេមានភារកិច្ចលួចចូលក្នុងបណ្តាញសាជីវកម្ម និងដាក់ពង្រាយមេរោគ(ransomware)៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here