មេរោគចាប់ជំរិត Ficker InfoStealer Malware ត្រូវចែកចាយតាមរយៈវេទិកាក្រោមដីមួយរបស់ប្រទេសរុស្សីដើម្បីវាយប្រហារទៅលើ Windows

0

ក្រុមអ្នកស្រាវជ្រាវជាច្រើនរកឃើញនូវមេរោគចាប់ជំរិតថ្មី info-stealer malware “Ficker” ដែលត្រូវបានចែកចាយតាមរយៈវេទិកាក្រោមដីរបស់ប្រទេសរុស្សីដែលហេគឃ័រប្រើប្រាស់មេរោគនេះ Malware-as-a-Service (MaaS) ដើម្បីវាយប្រហារទៅលើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ។ ហេគឃ័រនេះប្រើប្រាស់នូវ Profile ឈ្មោះថា @ficker នៅក្នុងវេទិកាក្រោមដីរបស់ប្រទេសរុស្សីនេះដើម្បីចែកចាយមេរោគ malware នេះ។

Ficker info stealer មានសមត្ថភាពក្នុងការលួចទិន្នន័យចេញពី web browsers, credit card, crypto-wallets, FTP clients និងកម្មវិធីជាច្រើនទៀត។ អ្នកវាយប្រហារចែកចាយមេរោគនេះតាមរយៈ spam emails ភ្ជាប់ជាមួយនឹងឯកសារ Microsoft® Word ក្លែងក្លាយ។ នៅក្នុង Spam email នេះគឺមាន macro code ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចប្រមូលទិន្នន័យរបស់ជនរងគ្រោះបាន។

ទាំងនេះគឺជាទិន្នន័យដែលមេរោគចាប់ជំរិត Ficker Malware អាចប្រមូលបាន៖
⦁ Chromium web browsers
⦁ Saved login credentials
⦁ Cookies
⦁ Auto-compete history
⦁ Mozilla-based web-browsers.
⦁ Saved login credentials
⦁ Cookies
⦁ Auto-complete history
⦁ Credit card information
⦁ Cryptocurrency wallets
⦁ FileZilla FTP client
⦁ WinScp FTP client
⦁ Discord login
⦁ Steam accounts
⦁ Pidgin accounts
⦁ Thunderbird accounts

LEAVE A REPLY

Please enter your comment!
Please enter your name here