ម៉ាស៊ីនមេ Microsoft Exchange រងការហេគពីក្រុមហេគឃ័រមេរោគ(ransomware) ថ្មីមានឈ្មោះថាLockFile។យោងតាមប្រភពអ្នកជំនាញសន្តិសុខអ៊ិនធឺរណិតក្រុមហេគឃ័រនេះលេចមុខនៅខែកក្កដា ឆ្នាំ២០២១។
យ៉ាងណាមិញ គោលបំណងធំចម្បងរបស់មេរោគនេះគឺដើម្បីអ៊ិនគ្រីបដូមេនវីនដូ (Windows domains) ភ្លាមៗក្រោយពីបានហេគលើម៉ាស៊ីនមេ Microsoft Exchange ហើយវាធ្វើទៅបានដោយមានជំនួយពីភាពងាយរងគ្រោះរបស់ ProxyShell។
ភាពងាយរងគ្រោះរបស់ ProxyShell មាន៖
- CVE-2021-34473
- CVE-2021-34523
- CVE-2021-31207
យោងតាមប្រភពអ្នកស្រាវជ្រាវបានបង្ហាញថា វាមានសារៈសំខាន់ណាស់ ដែលអ្នក គ្រប់គ្រងWindowsត្រូវតែដំឡើងបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់Microsoft Exchange ព្រោះវានឹងជួយជួសជុលលើភាពងាយរងគ្រោះទាំងនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានgbhackers ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១