ហេគឃ័រវាយប្រហារលើឧស្សាហកម្មអាកាសចរណ៍ដោយប្រើមេរោគ AsyncRAT ដើម្បីលួចព័ត៌មានសម្ងាត់

0

នាពេលថ្មីៗនេះ ដោយបានធ្វើការជាមួយអ្នកស្រាវជ្រាវផ្នែកសន្តិសុខជាច្រើននាក់ ផ្សេងទៀត ក្រុមហ៊ុន Cisco Talos បានរកឃើញ និងធ្វើការចេញផ្សាយនូវ យុទ្ធនាការមេរោគព្យាបាទជាច្រើន ដែលមេរោគទាំងនោះកំពុងបន្តកំណត់គោលដៅ លើឧស្សាហកម្មអាកាសចរណ៍។

យុទ្ធនាការវាយប្រហារថ្មីកំពុងកំណត់គោលដៅជាបន្តលើវិស័យអាកាសចរណ៍ និងវិស័យធ្វើដំណើរ និងលើអ៊ីមេល ដោយបានប្រើវិធីសាស្ត្រ spear-phishing ហើយវាបានធ្វើឲ្យមានការរាលដាលនូវកម្មវិធីបំពានយ៉ាងសកម្ម ដោយក្រោយមក ទៀតវាក៏បញ្ចូនមេរោគ RevengeRAT ឬ មេរោគ AsyncRAT។

តួអង្គគំរាមកំហែងនៃយុទ្ធនាការនេះបានធ្វើការបន្លំតាមអ៊ីមេល ដែលតំណាងឱ្យ ពួកគេថា ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងឧស្សាហកម្មទាំងនោះ និងមានឯកសារ       “.PDF”  ភ្ជាប់មកជាមួយ Link ដោយនោះគឺជាការជញ្ចូនមេរោគ VBScript​។ បន្តមកទៀត វានឹងបំបែកការផ្ទុករបស់មេរោគ Trojan នៅលើម៉ាស៊ីនគោលដៅ។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here