ក្រុមហ៊ុនផលិតឧបករណ៍បណ្តាញណេតវើក Netgear ទើបតែធ្វើការ patch ទៅលើចន្លោះប្រហោង remote code execution (RCE) ដ៏មានគ្រោះថ្នាក់នៅលើ Routers ជាច្រើនដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការគ្រប់គ្រងនៅលើប្រព័ន្ធដែលឆ្លងមេរោគបាន។
ចន្លោះប្រហោងនេះគឺមានលេខកូដ CVE-2021-40847 ហើយវាត្រូវបានគេរកឃើញនៅលើឧបករណ៍ Routers ជាច្រើនម៉ូឌែលដូចជា៖
- R6400v2 (ជួសជុលនៅក្នុង firmware version 1.0.4.120)
- R6700 (ជួសជុលនៅក្នុង firmware version 1.0.2.26)
- R6700v3 (ជួសជុលនៅក្នុង firmware version 1.0.4.120)
- R6900 (ជួសជុលនៅក្នុង firmware version 1.0.2.26)
- R6900P (ជួសជុលនៅក្នុង firmware version 3.3.142_HOTFIX)
- R7000 (ជួសជុលនៅក្នុង firmware version 1.0.11.128)
- R7000P (ជួសជុលនៅក្នុង firmware version 1.3.3.142_HOTFIX)
- R7850 (ជួសជុលនៅក្នុង firmware version 1.0.5.76)
- R7900 (ជួសជុលនៅក្នុង firmware version 1.0.4.46)
- R8000 (ជួសជុលនៅក្នុង firmware version 1.0.4.76)
- RS400 (ជួសជុលនៅក្នុង firmware version 1.5.1.80)
តាមអ្នកស្រាវជ្រាវ Adam Nichols របស់ក្រុមហ៊ុនសុវត្ថិភាព GRIMM បញ្ជាក់ថា អ្នកវាយប្រហារអាចចូលទៅក្នុង Routers ទាំងនេះបានតាមរយៈចន្លោះប្រហោង remote code execution (RCE) នឹងធ្វើការវាយប្រហារ Man-in-the-Middle (MitM) ។ អ្នកវាយប្រហារអាចគ្រប់គ្រងទៅលើប្រព័ន្ធរបស់ឧបករណ៍ដែលរងគ្រោះនេះបាន។ ដូចនេះ សូមអ្នកប្រើប្រាស់ធ្វើការ patch ជាបន្ទាន់៕