FamousSparrow ក្រុមហេគឃ័រថ្មី ដែលវាយប្រហារផ្តោតលើវិស័យ សណ្ឋាគារ និងរដ្ឋាភិបាល​

0

កាលពីពេលថ្មីៗនេះ អ្នកជំនាញសុវត្ថិភាពមកពីក្រុមហ៊ុន ESET បានរកឃើញ ក្រុមវាយប្រហារតាមអ៊ីនធឺរណិតថ្មី  ហើយវាមានឈ្មោះថា​ “FamousSparrow”។

ក្រុមនេះវាយប្រហារកំណត់គោលដៅចម្បងលើវិស័យសណ្ឋាគារ និងអាចវាយប្រហារ លើក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ​ដោយមានទាំងវិស័យរដ្ឋាភិបាលក្នុងប្រទេសនៅ អ៊ឺរ៉ុប  នៅមជ្ឈឹមបូព៌ា នៅអាមេរិក និងនៅប្រទេសអាហ្វ្រិកផងដែរ។  ប៉ុន្តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលបំផុតនោះគឺ ក្រុមវាយប្រហារនេះមិនទាន់បានវាយប្រហារកំណត់គោលដៅ​លើអង្គភាពសហរដ្ឋអាមេរិកណាមួយនោះទេ។​

ក្រុមហេគឃ័រ FamousSparrow បានប្រើប្រាស់កំណែ Mimikatz ចំនួនពីរ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវនៅក្នុងអំឡុងពេលស៊ើបអង្កេតរបស់  ពួកគេ ហើយកំណែនេះត្រូវបានប្រើជាពិសេសដើម្បីភ្ជាប់ទំនាស់ខុសៗគ្នាទៅនឹងក្រុម ហេគឃ័រ FamousSparrow នេះ។    ក្រុមហេគឃ័រ FamousSparrow ជាអង្គភាពដាច់ដោយឡែកមួយ ប៉ុន្តែនៅទីបំផុត គេរកឃើញថា វាមានទំនាក់ទំនងជាមួយក្រុមហេគ ឃ័រ APT ជាច្រើន។

ជាចុងក្រោយ អ្នកជំនាញបានបញ្ជាក់ថា​ ក្រុមហេគឃ័រមួយនេះបានធ្វើសកម្មភាពចាប់ តាំងពីខែសីហា ឆ្នាំ២០១៩ មកម្លេះ ដោយវាបានវាយប្រហារកំណត់គោលដៅ លើសណ្ឋាគារ ហើយក្នុងនោះក៏មានក្រុមហ៊ុននានានៅតាមបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសប្រេស៊ីល  ប្រទេសបួគីណាហ្វាសូ ប្រទេសអាហ្វ្រិកខាងត្បូង​ប្រទេសកាណាដា ប្រទេសអ៊ីស្រាអែល ប្រទេសបារាំង ប្រទេសក្វាតេម៉ាឡា ប្រទេសលីទុយអានី ប្រទេសអារ់ាប៊ីសាអូឌីត ប្រទេសតៃវ៉ាន់ ប្រទេសថៃ និងចក្រភពអង់គ្លេសជាដើម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here