ក្រុមហេគឃ័រ Nobelium ប្រើមេរោគរបស់ពួកគេដើម្បីធ្វើជាទ្វាក្រោយ domain របស់ Windows

0

ក្រុមហ៊ុន Microsoft បានរកឃើញមេរោគ ដែលប្រើប្រាស់ដោយក្រុមហេគឃ័រ  Nobelium ដើម្បីពង្រាយបន្ទុកបន្ថែម និងលួចយកព័ត៌មានសំខាន់ពីម៉ាស៊ីន Active Directory Federation Services (AD FS)។

ក្រុមហេគឃ័រ  Nobelium គឺជាក្រុមគំរាមកំហែងដែលស្ថិតនៅពីក្រោយការវាយប្រហារ  លើសង្វាក់ផលិតកម្ម SolarWinds នៅឆ្នាំមុន ដែលនាំឱ្យមានការសម្របសម្រួលលើភ្នាក់ងារសហព័ន្ធអាមេរិកមួយចំនួននោះ។ ក្រុមហេគឃ័រ  Nobelium គឺជាផ្នែកនៃសេវាកម្មស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសរុស្ស៊ី (SVR) ដែលគេស្គាល់ថាជាក្រុម APT29 ឬក្រុម The Dukes ឬក្រុម Cozy Bear។

នៅខែមេសា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ជាផ្លូវការថា សេវាកម្មស៊ើប ការណ៍សម្ងាត់បរទេសរបស់ប្រទេសរុស្ស៊ី បានធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺរណិត ដែលមានវិសាលភាពធំទូលាយ។

នៅខែឧសភា អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft  ​បានបង្ហាញពីមេរោគចំនួន៤ ដែលត្រូវបានប្រើដោយក្រុមហេគឃ័រ obelium នៅក្នុងការវាយប្រហាររបស់ពួកគេ ដោយមានដូចជាមេរោគ​ BoomBox  មេរោគ HTML មេរោគ EnvyScout និងមេរោគ NativeZone។ អ្នកស្រាវជ្រាវថែមទាំងបានលើកបង្ហាញពីមេរោគ៣បន្ថែមទៀតរបស់ក្រុមហេគឃ័រ Nobelium ផងដែរ ដែលត្រូវបានប្រើនៅខែមីនា ជាទ្វាក្រោយ command-and-control ដែលមានដូចជាមេរោគ GoldMax​ មេរោគ Sibot និងមេរោគ GoldFinder៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here