ក្រុមអ្នកស្រាវជ្រាវសាយប័របានលម្អិតទៅលើយុទ្ធនាការថ្មីដែលមានគោលដៅក្នុងការវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការ Linux នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហេគឃ័រប្រើប្រាស់នូវមេរោគ Linux malware ដើម្បីធ្វើការបញ្ជាអោយដំណើរការពីចម្ងាយដើម្បីលួចយកនូវព័ត៌មានសម្ងាត់ និងដំណើរការជា proxy server ។
មេរោគនេះមានឈ្មោះហៅថា “FontOnLake” ហើយការវាយប្រហារនេះគឺចាប់ផ្តើមតាំងពីដើមខែឧសភា ឆ្នាំ ២០២០ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន ESET ។ សម្រាប់ក្រុមហ៊ុន Avast និង Lacework Labs ក៏តាមដានមេរោគ malware ស្រដៀងគ្នានេះដែរ តែវាមានឈ្មោះហៅថា HCRootkit ។
ក្រុមហ៊ុន ESET និយាយថា ខ្លួនរកឃើញនូវ versions ចំនួន 2 នៅក្នុង Linux rootkit ដែលអាចប្រតិបត្តិទៅលើ File និងទុកនូវមេរោគ Backdoor បាន។ នៅក្នុងពេលបច្ចុប្បន្ននេះ វានៅមិនទាន់មានការរាយការណ៍ថាក្រុមអ្នកវាយប្រហារអាចចូលទៅក្នុងបណ្តាញណេតវើកដោយវិធីណានោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា មេរោគនេះអាចជ្រៀតចូលបានរយៈរន្ធផតដែលមិនមានស្តង់ដារ៕