កម្មវិធី Microsoft Defender សម្រាប់ Endpoint ថ្មីៗនេះបង្ហាញនូវការជូនដំណឹង “sensor tampering” ពាក់ព័ន្ធទៅនឹងការដាក់អោយប្រើប្រាស់នូវ Microsoft 365 Defender scanner សម្រាប់ការស្កេនទៅលើចន្លោះប្រហោងនៃ Log4j ។ នៅក្នុងការជូនដំនឹងនេះគឺបង្ហាញនៅក្នុងប្រព័ន្ធ Windows Server 2016 systems ដែលបង្កើតឡើងដោយ OpenHandleCollector.exe។
Admin ប្រហែលជានឹងឃើញនូវការជូនដំនឹងនេះចាប់តាំងពីថ្ងៃទី 23 ខែធ្នូមក។ ខណៈពេលដែលដំនើរការនេះត្រូវគេសង្ស័យថាជាមេរោគនោះ អ្នកគ្រប់គ្រងទូទៅលោក Tomer Teller នៅក្នុងក្រុមហ៊ុន Microsoft និយាយថា វាមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ នេះគ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ វាមិនមានបញ្ហាអ្វីនៅក្នុងម៉ាស៊ីនទេ។ ក្រុមហ៊ុន Microsoft ក៏កំពុងតែមើលទៅលើបញ្ហានៃការជូនដំនឹងចេញពី Microsoft 365 Defender នេះផងដែរ។
លោក Teller ពន្យល់ថា “នេះគឺជាផ្នែកមួយនៃការងាររបស់យើងនៅក្នុងការរុករកទៅលើ Log4J នៅលើ Disk របស់ប្រព័ន្ធដែលវាបណ្តាលអោយមានការជូនដំណឹងកើតឡើង។” ក្រុមហ៊ុនMicrosoft ក៏ដាក់អោយដំនើរការនូវ Microsoft 365 Defender portal Log4j dashboard ក្នុងការគ្រប់គ្រងទៅលើ threat និងvulnerability ផងដែរ។ នៅក្នុង dashboard ថ្មីនេះត្រូវបានឌីស្សាញឡើងក្នុងការជួយអ្នកប្រើប្រាស់អោយធ្វើការវិភាគទៅលើ files, software និង devices ដែលមានចន្លោះប្រហោង Log4j ៕