មេរោគចាប់ជម្រិតថ្មី RedLine malware ត្រូវបានរកឃើញចែកចាយតាមរយៈសារអ៊ីម៉ែលដោយប្រើប្រាស់នូវកម្មវិធីតាមដាន Omicron ក្លែងក្លាយ។ RedLine គឺជាមេរោគ malware ដែលអាចជម្រិតទារប្រាក់រាប់រយដុល្លារ។ មេរោគ RedLine នេះត្រូវរកឃើញដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Fortinet ដែលចែកចាយជាទម្រង់ Omicron Stats[.]exe file ។
មេរោគនេះអាចប្រមូលទិន្នន័យសម្ងាត់ដែលរក្សាទុកនៅក្នុងសេវាកម្ម VPNs ជាច្រើនដូចជា OpenVPN, ProtonVPN និង Opera GX ។ មេរោគ malware នេះមានសមត្ថភាពក្នុងការស្វែងរកនៅក្នុង Telegram folders ទៅលើរូបភាព និងការសន្ទនា ហើយផ្ញើរទៅកាន់ម៉ាស៊ីនមេ Servers របស់ជនរងគ្រោះ។
បន្ថែមពីនេះទៀតនោះ វាក៏អាចលួចនូវ logs, database files និងចូលទៅក្នុង tokens ផងដែរ។ ជនរងគ្រោះពេលនេះមានជាង 12 ប្រទេសហើយ។ បន្ថែមពីនេះទៀតនោះ មេរោគនេះក៏មានការ upgrade ទៅលើសមត្ថភាពរបស់វាក្នុងការលួចទិន្នន័យផងដែរ។ ពេលនេះវាមានសមត្ថភាពក្នុងការលួចនូវឈ្មោះក្រាហ្វិកកាត ក្រុមហ៊ុន BIOS កូដម៉ាស៊ីន លេខ Serial Number កាលបរិច្ឆេទនៃការដាក់លក់ ជំនាន់ version និងព័ត៌មានលម្អិតនៃ Disk Drive ។
ក្រុមប្រតិបត្តិករ RedLine ពេលនេះកំពុងតែប្រើប្រាស់នូវវិបត្តិកូវីដ ១៩ ដើម្បីចែកចាយមេរោគ។ ដូចនេះ ក្រុមសន្តិសុខសុវត្ថិភាពសំណូមពរអោយអ្នកប្រើប្រាស់ប្រើកម្មវិធីប្រឆាំងមេរោគ malware, ការធ្វើកូដនីយកម្មទៅលើទិន្នន័យ និងប្រើប្រាស់នូវ network Firewall ៕