មេរោគ Golang botnet ថ្មីមួយស្ថិតនៅក្នុងការប្រើប្រាស់យ៉ាងសកម្មដើម្បីធ្វើការវាយប្រហារទៅលើអ្នកប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows ។ មេរោគនេះចែកចាយតាមរយៈ command and control (C2) server ។ មេរោគនេះត្រូវរកឃើញនៅក្នុងខែតុលា ឆ្នាំ 2021 តាមរយៈក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ZeroFox ដែលហៅមេរោគនេះឈ្មោះថា Kraken ។
គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ មេរោគ botnet ប្រើប្រាស់នូវមេរោគ SmokeLoader backdoor និង malware downloader ដើម្បីចែកចាយនូវមេរោគថ្មីនេះនៅលើប្រព័ន្ធប្រតិបត្តិការ Windows។ នៅពេលដែលមេរោគនេះឆ្លងចូលទៅក្នុងម៉ាស៊ីន Windows នេះ មេរោគ botnet នេះអាចបន្ថែមនូវ Registry key ដើម្បីអោយ system restart ជាបន្តបន្ទាប់។ មេរោគនេះក៏បន្ថែមនូវ Microsoft Defender exclusion ដើម្បីធានាថា installation directory គឺត្រូវបានលាក់ខ្លួនពី Window Explorer នោះ។
មេរោគ botnet នេះអាចលួចយកនូវកាបូបរូបិយប័ណ្ណគ្រីបតូបាន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន ZeroFox នោះ មេរោគ Kraken អាចលួចយកនូវព័ត៌មានចេញពីកាបូប Zcash, Armory, Bytecoin, Electrum, Ethereum, Exodus, Guarda, Atomic និង Jaxx Liberty crypto wallets ៕