ក្រុមហ៊ុន Expeditors International រងការកំណត់គោលដៅពីការវាយប្រហារតាមអ៊ីនធឺរណិតនៅចុងសប្តាហ៍នេះ បណ្តាលឱ្យក្រុមហ៊ុនត្រូវបង្ខំខិត្តបិទប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។
ជាមួយនឹងប្រាក់ចំណូលសរុបប្រចាំឆ្នាំប្រហែលជាចំនួន១០ពាន់លានដុល្លារ ក្រុមហ៊ុន Expeditors មានទីតាំងចំនួន ៣៥០កន្លែង និងមានបុគ្គលិកច្រើនជាង ១៨, ០០០នាក់ នៅទូទាំងពិភពលោក ដែលផ្តល់នូវដំណោះស្រាយផ្នែកដឹកជញ្ជូនសំខាន់ៗសម្រាប់អតិថិជនរបស់ខ្លួន។ ទាក់ទិននឹងការប្រឈមជាមួយការវាយប្រហារនៅថ្ងៃអាទិត្យ ក្រុមហ៊ុនបានប្រកាសផ្អាកជាសកល ក្រោយពីក្រុមហ៊ុនបិទប្រតិបត្តិការ ដោយសារតែមានការវាយប្រហារតាមអ៊ីនធឺរណិត។
ក្នុងករណីដែលមិនអាចប៉ាន់ស្មានបានថានៅពេលណាដែលអាជីវកម្មរបស់ក្រុមហ៊ុន Expeditors International នឹងត្រលប់មកធម្មតាវិញ ក្រុមហ៊ុនបាននិបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុននឹងផ្តល់បច្ចុប្បន្នភាពព័ត៌មានបន្ថែមនៅពេលណាមួយសមស្រប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២