ក្រុមហេគឃ័រ Sandworm របស់ប្រទេសរុស្សីចែកចាយមេរោគថ្មី Cyclops Blink Malware

0

ថ្មីៗនេះ ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបញ្ជាក់ថា មេរោគ Cyclops Blink malware ត្រូវបានចែកចាយដោយក្រុមហេគឃ័រ Sandworm របស់ប្រទេសរុស្សី។ តាមការវិភាគរបស់ FBI, CISA, NSA និង NCSC អោយដឹងថា មេរោគ Cyclops Blink malware គឺដើរតួជំនួសមេរោគ VPNFilter malware ដែលត្រូវបានចែកចាយដោយក្រុម Sandworm កាលពីពេលមុននេះ។

មេរោគ Cyclops Blink malware ត្រូវបានឌីស្សាញឡើងជាមួយនឹង modules ជាច្រើនដែលអាចធ្វើការ upload និង download files ទៅកាន់ C2 Server ការប្រមូលទិន្នន័យ និងការអាប់ដេតទៅលើ malware ផងដែរ។ មេរោគ malware នេះប្រើប្រាស់នូវ firmware របស់ម៉ាស៊ីនដែលឆ្លងនេះក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធរបស់វា។ មេរោគ Cyclops Blink malware នេះមានគោលដៅវាយប្រហារទៅលើ Small Office/Home Office (SOHO) network ។

ដូចនេះ ការទម្លាយព័ត៌មានថ្មីរបស់ក្រុមអ្នកវិភាគនេះអាចជួយអ្នកអោយយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេសក្នុងការវាយប្រហាររបស់ក្រុម Sandworm និងការចែកចាយមេរោគ malware ។ បន្ថែមពីនេះទៀតនោះ សូមអ្នកគ្រប់គ្រងទៅលើប្រព័ន្ធធ្វើការតាមដានទៅលើសកម្មភាពនៅលើបណ្តាញ network ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here