ក្រុមហេគឃ័រជំរុញប្រតិបត្តិការមេរោគ Mars Stealer តាមរយៈពាណិជ្ជកម្មនៅលើ កម្មវិធីឥតគិតថ្លៃ

0

កាលពីពេលថ្មីៗនេះ មេរោគលួចទិន្ន័យ Mars Stealer ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ យ៉ាងណាមិញ ការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងរបស់មេរោគលួចទិន្ន័យនេះ ត្រូវបានរក ឃើញដោយអ្នកជំនាញសន្តិសុខសាយប័ររបស់ក្រុមហ៊ុន​​ Morphisec។

មេរោគដែលកែលម្អឡើងវិញ Oski បានបញ្ចប់ការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២០ នាំឲ្យមានការលេចចេញមេរោគលួចទិន្ន័យថ្មី Mars Stealer។ បើទោះបីជាមានភាពទូលំទូលាយនៅក្នុងការលួចទិន្ន័យពីកម្មវិធីក៏ដោយ មេរោគនេះមានសមត្ថភាពលួចព័ត៌មានយ៉ាងពិសេសរបស់ខ្លួន។ កាន់តែពិសេសក្រុមហេគឃ័រ បានដាក់លក់មេរោគ Mars Stealer នៅក្នុងតម្លៃទាប ដែលមានតម្លៃចន្លោះពី ១៤០ដុល្លារ ទៅ ១៦០ដុល្លារនៅលើវេទិកាហេគ។ ក្រោយពីមានការបិទភ្លាមៗនូវមេរោគលួចទិន្ន័យ Raccoon Stealer មេរោគ Mars Stealer ក៏ចាប់ផ្តើមមានការរីកចម្រើនជាសន្សឹមៗរហូតមកដល់សព្វថ្ងៃ។ គួរបញ្ជាក់ផងដែរថា មេរោគលួចទិន្ន័យ Mars Stealer ធ្វើការវាយប្រហារតាមរយៈពាណិជ្ជកម្មដែលបង្ហាញនៅលើកម្មវិធីឥតគិតថ្លៃ OpenOffice Ads នៅក្នុង Browser របស់ Google។

មេរោគ Mars Stealer បានប្រើបច្ចេកទេសមួយចំនួនក្នុងការចម្លងដែលមានដូចជា៖
-បច្ចេកទេសវិស្វកម្មសង្គម(Social engineering)

  • បច្ចេកទេស Malicious software cracks
    -បច្ចេកទេស Keygens
    ទិន្ន័យសំខាន់មួយចំនួនដែលមេរោគនេះលួចមានដូចជា៖
    -Browser auto-fill data
    -កាត​ឥណទាន
    -IP address
    -លេខកូដប្រទេស
    -ពេលវេលាក្នុងតំបន់
    ដើម្បីទប់ស្កាត់ការចម្លងមេរោគ អ្នកស្រាវជ្រាវផ្នែកសុវត្ថិសាយប័រ បានណែនាំឲ្យអ្នកប្រើប្រាស់
    បណ្តាញសង្គមអនុវត្តតាមវិធានការមួយចំនួន៖
    -បើកតែគេហទំព័រផ្លូវការ
    -សូមកុំជឿលើការផ្សព្វផ្សាយដែលបង្ហាញលើ Google
    -ផ្ទៀងផ្ទាត់ជានិច្ចមុនពេលចុចលើការផ្សាយពាណិជ្ជកម្មណាមួយ
  • តែងតែធ្វើការ robust ដោយប្រើ AV tool
    -តែងតែស្កែនកម្មវិធីប្រតិបត្តិដែលបានទាញយក
  • កុំបើកតំណ (link) ដែលគួរឱ្យសង្ស័យ ឬមិនស្គាល់៕

    ប្រែសម្រួល៖ប៉ោក លក្ខិណា
    ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here