DDoS Botnet ថ្មីវាយប្រហារគោលដៅ ១០០ករណីជារៀងរាល់ថ្ងៃ

0

កាលពីពេលថ្មីៗនេះ DDoS Botnet ត្រូវបានរកឃើញនៅលើអ៊ីនធឺរណិតដោយក្រុមហ៊ុន CNCERT នៅក្នុងកិច្ចសហការជាមួយក្រុមហ៊ុន 360netlab។ អ្នកជំនាញវិភាគសាយប័របាន ដាក់ឈ្មោះឱ្យមេរោគថ្មីនោះថា Fodcha។

គេបានធ្វើការប៉ាន់ស្មានឃើញថា ជនរងគ្រោះច្រើនជាង ១០០នាក់ រងការកំណត់គោលដៅជារៀងរាល់ថ្ងៃដោយមេរោគថ្មីនោះដោយបានបន្លំខ្លួនធ្វើជារ៉ោតទ័រ DVRs និងម៉ាស៊ីនមេជាដើម។ នៅចន្លោះថ្ងៃទី២៩ ខែមីនា និងថ្ងៃទី១០ ខែមេសា មេរោគ Fodcha បានចម្លងទៅកាន់ឧបករណ៍ច្រើនជាង 62000គ្រឿង ហើយមាន bots សកម្មប្រចាំថ្ងៃច្រើនជាង 10000 (IPs)ដោយនេះលើកឡើងត្រឹមតែនៅក្នុងប្រទេសចិនមួយប៉ុណ្ណោះ ហើយវាក៏ជាការបង្ហាញឱ្យឃើញពីការឆ្លងជា
សកលមានទំហំធំគួរសម។

មេរោគ Fodcha បានប្រើប្រាស់សេវាកម្មចិនចំនួន២ជាចម្បង៖
-China Unicom (59.9%)
-China Telecom (39.4%)
យ៉ាងណាមិញ មេរោគ Fodcha វាយប្រហារលើឧបករណ៍ថ្មីៗ ដោយបំពានលើកំហុស n-day vulnerabilities ​នៅក្នុងឧបករណ៍ផ្សេងៗ និងបានប្រើឧបករណ៍ brute force cracking ដែលមានឈ្មោះថា Crazyfia ដើម្បីគ្រប់គ្រងលើឧបករណ៍ទាំងនោះ។ លើសពីនេះ គេបានរកឃើញថា អ្នកវាយប្រហារថែមទាំងបានកំណត់គោលដៅលើស្ថាបត្យកម្ម CPU ដោយក្នុងនោះមានដូចជា MIPS MPSL ARM និងx86។
គួរបញ្ជាក់បន្ថែមផងដែរថា នៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការវាយប្រហារ​ ប្រតិករមេរោគ​ Fodcha បានព្យាយាមអស់ពីសមត្ថភាពក្នុងការលាក់ C2s និងសមតុល្យបន្ទុកនៅក្នុងចំណោម C2s របស់មេរោគនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here